ព័ត៌មានជាតិ

វិ​ធី​សា​ស្ត្រ​​បំ​បា​ត់​​មុ​ខ​មុ​ន​​ឡើ​ង​ខ្លួ​ន​​

​មុន​គឺជា​រោគ​រំខាន​ផ្លូវ​អារម្មណ៍​យ៉ាង​សំខាន់​ដល់​បណ្តា​យុវវ័យ​របស់​យើង ដែល​កត្តា​សំខាន់​បំផុត​គឺ​កើត​ចេញពី​ការផ្លាស់ប្តូរអ័​ម៉ូន​ភេទ​។ គេ​ចាប់ផ្តើម​ឃើញ​មុន​បាន​វាយលុក​លើ​ផ្ទៃមុខ​យុវវ័យ​ទៅតាម​វ័យ​ខុសៗ​គ្នា ដែល​អ្នកខ្លះ​មាន​ចាប់​តាំងពី​អាយុ​១៤​ឆ្នាំ រហូត​ដល់​ខ្ទង់​២០​និង​លើសពី​នេះ​ទើប​ថប​ថយ​ចុះ​ទៅ​វិញ​។​
​តើ​យើង​គួរតែ​រក​វិធី​អ្វី​ដើម្បី​កម្ចាត់​វា​?

​ក្រៅ​ពី​ការប្រើប្រាស់​ហ្វូម​លាង​មុខ និង​ថ្នាំ​កម្ចាត់​មុន​ផ្សេងៗ ដែល​កំពុង​ដំណើរការ​លើ​ទីផ្សារ​នោះ យើង​អាច​មាន​វិធី​មួយទៀត​ដែល​ជា​វិធី​ងាយ នោះ​គឺ​ការប្រើប្រាស់​ទឹក​ក្តៅ​ដែល​បាន​ដាំ​ពុះ ហើយ​យក​វា​ទៅ​ចាក់​នឹង​ចាន់ដែក ហើយ​អោន​មុខ​ចុះ ដើម្បីឲ្យ​ចំហាយ​ទឹក​ក្តៅ​នោះ ជួយ​បើក​រន្ធ​ញើស ឬ​រន្ធ​រោម​ឡើងវិញ វា​ក៏​អាច​ឲ្យ​មុន​ដែល​រំខាន​លើ​ផ្ទៃមុខ​របស់​អ្នក​ថប​ថយ មួយ​កម្រិត​ផង​ដែរ​។​

​ក្រៅពី​នេះ​យើង​នៅ​មាន​វិធី​មួយទៀត​គឺ​យក​ទឹក​ក្រូចឆ្មា​លាយ​ជាមួយ​ស៊ុត​ស​២​គ្រាប់ (​ស៊ុត​ស​សុទ្ធ​) វាយ​បញ្ជូលគ្នា​ឲ្យ​សព្វ​ល្អ ហើយ​យក​មក​លាប​ស្តើងៗ​នៅ​លើ​ផ្ទៃមុខ បន្ទាប់​មក​កាត់​ក្រដាស​ជូ​តមាត់​(​បើ​គ្មាន​ក្រដាស​ជូ​តមាត់​ទេ គឺ​ប្រើ​ក្រដាស​ដែល​គេ​ផលិត​សម្រាប់​បក​មុន​ក៏​បាន​ដែរ​)​ជា​រាង​បួន​ជ្រុង​ឲ្យបាន​៥​សន្លឹក​រួច​យក​មក​បិទ​លើ​ថ្ងាស ច្រមុះ ចង្កា និង​ថ្ពាល់​ទាំងសងខាង ហើយ​ត្រូវ​ទុក​រហូត​ក្រដាស​ចាប់ផ្តើម​រឹង​ដែល​មាន​រយៈពេល​ប្រហែលជា​៥​នាទី​ឡើង​ទៅ​។​

​នៅ​នាទី​បន្ទាប់​ដែល​ក្រដាស​រឹង​ហើយ យើង​អាច​បក​វា​សន្សឹមៗ នោះ​លោក​អ្នកនឹង​ឃើញ​មាន​មុន​មួយ​ចំនួន​នឹង​ដោយ​តាម​ក្រដាស​ដែល​អ្នក​បាន​បក​នោះ រួច​លុបលាង​មុខ​ជាកា​រ​ស្រេច​៕​

វិ​ធី​សា​ស្ត្រ​​បំ​បា​ត់​​មុ​ខ​មុ​ន​​ឡើ​ង​ខ្លួ​ន​​
វិ​ធី​សា​ស្ត្រ​​បំ​បា​ត់​​មុ​ខ​មុ​ន​​ឡើ​ង​ខ្លួ​ន​​
វិ​ធី​សា​ស្ត្រ​​បំ​បា​ត់​​មុ​ខ​មុ​ន​​ឡើ​ង​ខ្លួ​ន​​
វិ​ធី​សា​ស្ត្រ​​បំ​បា​ត់​​មុ​ខ​មុ​ន​​ឡើ​ង​ខ្លួ​ន​​

មតិយោបល់