បន្ទាយមានជ័យៈ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២និង០០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តក្រឡាប់ដោយខ្លួនឯង នៅលើផ្លូវជាតិលេខ67 ចន្លោះគីឡូម៉ែត្រលេខ ១៣២~១៣៣ នៅចំណុច ចំរ៉ាក់ទីមួយ ស្ថិតក្នុង ភូមិ ជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលអោយ មនុស្ស របួសធ្ងន់៣ នាក់ ប្រុស។
1-អ្នកបើកបររថយន្ត ឈ្មោះ ឈួន អូរ ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅ ភូមិ សាវាំង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ បើកបររថយន្តម៉ាក់ ត្រៃណូ ពណ៍ លឿង សេរី ពាក់ស្លាកលេខភ្នំពេញ 5A 0829 បើកបរចុះពីលើភ្នំ (បណ្តាលអោយរបួសធ្ងន់ ) ។
2- អ្នកចំនួនពីរនាក់
១ឈ្មោះ កែង ផ្លូវ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិ ជាមួយគ្នា (បណ្តាលអោយរងរបួសធ្ងន់)។
២ឈ្មោះ លឺញ ម៉ៅ ភេទប្រុស អាយុ 18ឆ្នាំរស់នៅ ភូមិជាមួយគ្នា (បណ្តាលអោយរងរបួសធ្ងន់)
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលមកពីរថយន្តដាច់ហ្រ្វាំង តាមផ្លូវចាក់បេតុងស្ថានភាពផ្លូវកោង ចុះពីលើភ្នំទើបបណ្តាលឲ្យក្លាយជាបែបនេះ៕
មតិយោបល់