ព័ត៌មានជាតិ

Update៖ លាន់សូរតែផាំង ចេញទៅមើលទ្បើងស្លុត យុវជនម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម ទាំងពាក់ឯកសណ្ឋានសិស្ស

ភ្នំពេញ: យុវជនម្នាក់ បានបោកក្បាលនិងរថយន្តកុងតឺន័រ ស្លាប់មួយរំពេច បន្ទាប់ជិះម៉ូតូមួយគ្រឿងយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅបុក រថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួត «តេងឡាយ» ដែលចតចោលលើចិញ្ចើមផ្លូវ ពេញទំហឹង។

ហេតុការណ៍នេះ បានកើតទ្បើងកាលវេលាម៉ោង ១១ និង១០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

សពរងគ្រោះឈ្មោះ ម៉ែន រ៉ាទីន ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។

យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ជិះម៉ូតូស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH-3149
ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តកុងតឺន័រ ក្បាលពណ៌ខៀវរបស់ក្រុមហ៊ុនផែស្ងួត «តេងឡាយ» ពាក់ស្លាកលេខ ភ្នំពេញ 3A-7587 ដែលចតចោលលើចិញ្ចើមផ្លូវ ពីក្រោយពេញទំហឹង បោក្បាលនិងទូរកុងតឺន័រផុងក្បាលស្លាប់ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញ ចុះវាស់វែងយករថយន្តបង្ក និងម៉ូតូ ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់ ចំណែកសព បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់