ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្តបុករបាំងពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង ៥និង២០នាទីទៀបភ្លឺថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ត្រង់ចំណុចស្តុបគីរីរម្យ ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយជនជាតិចិនបើករថយន្តបុកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង។

រថយន្តបង្កម៉ាក KIA visto ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2AG-4831 បើកបរដោយជនជាតិចិន។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តបង្កធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ជ្រុលចង្កូតទៅបុកបញ្ឆិតរបាំងទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររងរបួស ចណែករបាំងថ្មពុះចែកទ្រូងផ្លូវ គ្រាន់តែរងការខូចខាតតិចតួចប៉ុណ្ណោះ តែទោះជាយ៉ាងណា ក៏ជាផលប៉ះពាល់ដល់សម្បត្តិរដ្ឋដែរ ទើបសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់