ត្បូងឃ្មុំៈ ករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ស្ត្រីវ័យចំណាស់ម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពី វេលាម៉ោង០៨និង៣០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះជនរងគ្រោះភូមិវាលកើត ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះឈ្មោះសុខ យ៉ាក ភេទ ស្រី អាយុ៦៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំ លើតហេតុខាងលើ។
ដំណើររឿង៖ ខណៈដែលជនរងគ្រោះ បានដើរបោចស្មៅតែម្នាក់ឯង ទៅប៉ះនឹងខ្សែភ្លើងម៉ូទ័របូមទឹក ឋិតនៅមុខផ្ទះចម្ងាយ៥ម៉ែត្រ ដែលមានដំណរត បណ្តាលឲ្យឆក់ស្លាប់តែម្ដង។
ក្រោយទទួលព័ត៌មានភ្លាម កម្លាំងជំនាញនគរបាលស្រុក សហការជា មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីគរ ពេទ្យមណ្ឋល់សុខភាពបាន ចុះ ទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងពិនិត្យសព សន្និដ្ឋានថា សពជនរងគ្រោះពិតស្លាប់ដោយត្រូវខ្សែភ្លើងឆក់ប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់