ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ករណីប៉ុនប៉ង…

ភ្នំពេញ: នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៥និង០០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីប៉ុនប៉ងលួច (មានដែកកែច្នៃកាច់កម៉ូតូតាមខ្លួន) ត្រង់ចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន ២នាក់រួមមាន៖
១-ឈ្មោះ ទូច លីហេង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងអង្គការមិត្តសំឡាញ់ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន(មានសារធាតុញៀន) ។
២-ឈ្មោះ ឆន់ ចាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបន្ទាយស្លឹក សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មានសារធាតុញៀន) ។

សម្ភារ:ដកហូត ៖ ដែកកែ្នសម្រាប់កាច់កម៉ូតូ ០១

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់