ព័ត៌មានជាតិ

កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ បញ្ជូន​ជនជាតិ​ អង់គ្លេស​ម្នាក់​ ទៅ​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​ប្រចាំ​ខេត្តសៀមរាប​ ពី​បទ​ស្នាក់​ខុសច្បាប់​

សៀមរាបៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​ ២០១៩​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត ​និង​អនុវត្ត​នីតិវិធី​ បាន​ទទួល​ជនបរទេស​ម្នាក់​ ពី​កម្លាំង​ផ្នែក​គ្រប់គ្រង​ជនបរទេស ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់​នៅ​ខុសច្បាប់​។​

​តាម​ការ​បញ្ជាក់​​ពី​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ បានអោយ​ដឹង​ថា​ជនបរទេស​រូប​នេះ​ឈ្មោះ​ PARSONS​ THOMAS​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​០២​ ខែ​១១​ ឆ្នាំ​១៩៤៥​ ជា​ជនជាតិ​អង់គ្លេស​ ទិដ្ឋាការ​ស្នាក់​នៅ​ផុត​សុពលភាព​ថ្ងៃ​ទី​២១​ ខែ​១២​ ឆ្នាំ​២០១៨​ មុខរបរ​ចូល​និវត្តន៍​ ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​។​

ដោយ​ជនបរទេស​រូប​នេះ​ មាន​ជំងឺលើសឈាម​ (​ស្លាប់​មួយ​ចំហៀង​ខ្លួន​)​សមត្ថកិច្ច​មិន​អាច​សាកសួរ​លំអិត​បាន​។​ ​បច្ចុប្បន្ន​ជនបរទេស​រូប​នេះ ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​ប្រចាំ​ខេត្តសៀមរាប​ ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់