ព័ត៌មានជាតិ

លោក TONY FERNANDES ទទួលតំណែងនាយកប្រតិបត្តិក្រុហ៊ុនអាកាសចរណ៍ឆ្នើមប្រចាំឆ្នាំពី CAPA

កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុង អាស្ទែដាម (AMSTERDAM) នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group លោក តូនី ហ្វែនឺដេស (TONY FERNANDES) ត្រូវបានទទួលតំណែងនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ប្រចាំឆ្នាំ ដែលជាពានរង្វាន់ឆ្នើម Aviation Awards for Excellence ប្រចាំឆ្នាំ២០១៦ ចេញដោយមជ្ឈមមណ្ឌលអាកាសចរណ៍ អាស៊ីប៉ាស៊ីហ្វិក(CAPA)។

ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនគាត់ ក្នុងកម្មវិធី ហ្គាឡា អាហារពេលល្ងាច នៅឯសណ្ឋាគារ Okura កាលពីយប់ម្សិលមិញ។

នេះជាលើកទីបីហើយ ដែលលោក Fernandes បានឈ្នះពានរង្វាន់ពិសេសនេះ ពីមជ្ឈមណ្ឌលអាកាសចរណ៍ អាស៊ីប៉ាស៊ីហ្វិក (CAPA) ដ៏មានឥទ្ធិពលមួយនេះ។ ពានរង្វាន់ទទួលលើកដំបូងចំនួនពីរដងបន្តបន្ទាប់គ្នា គឺនៅក្នុងឆ្នាំ២០០៤ និងឆ្នាំ២០០៥។

នាយកក្រុមហ៊ុន AirAsia Group លោក Tony Fernandes បានថ្លែងថា «ក្រុមហ៊ុន AirAsia បានធ្វើដំណើរដ៏វែងឆ្ងាយ ចាប់តាំងខ្ញុំបានឈ្នះពាន់រង្វាន់នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ពី CAPA ក្នុងឆ្នាំ២០០៤។ ក្នុងរយ:ពេល១២ឆ្នាំមកនេះ AirAsia បានទាំងបន្តផ្លាស់ប្ដូរ និងបន្តរក្សាវត្តមានដូចគ្នា។ ចូរក្រឡេកមើលក្នុងឆ្នាំ2004 គំរូដឹកជញ្ជូនតម្លៃទាបនៅតែហាក់ដូចជាថ្មីថ្មោងសម្រាប់ទីផ្សារអាស៊ី។ យើងបានចាប់បើកប្រតិបត្តិការិយាល័យលើកដំបូងចំនួនពីរប៉ុណ្ណោះ នៅក្រៅប្រទេសម៉ាឡេស៊ី គឺក្នុងប្រទេសថៃ និងប្រទេសឥណ្ដូណេស៊ី។ យើងមានយន្តហោះ17គ្រឿង និងបុគ្គលិកចំនួន 1.400នាក់ ហើយមនុស្សម្នាគ្រាន់តែចាប់ផ្ដើមកត់សម្គាល់ពួកយើងតែប៉ុណ្ណោះ»។

«ចាប់តាំងពេលនោះ យើងខ្ញុំបានពង្រីកខ្លួនក្លាយជាក្រុមហ៊ុនអាកាសចរណ៍ប្រចាំតំបន់អាស៊ាន ដោយដំណើរការក្នុងបណ្ដាប្រទេស ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន ឥណ្ឌា ហើយភ្លាមនោះរួមទាំងជប៉ុនផងដែរ ដោយមានយន្តហោះជាង200គ្រឿង និងបុគ្គលិក Allstar ប្រមាណ17.000នាក់។ យើងជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ដែលធ្វើការហោះហើរទៅកាន់តំបន់ប្រជាជាតិអាស៊ានទាំង10ប្រទេស ហើយជាមួយសេវាកម្ម Fly-Thru (សេវាមិនឆ្លងការត្រួតពិនិត្យផ្នែកអន្តោប្រវេសន៍ និងរើប្រមូលឥវ៉ាន់) យើងអាចភ្ជាប់ការហោះហើរទាំងមូលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីប្រទេស ជប៉ុន កូរ៉េ និងចិន ទៅកាន់អូស្ត្រាលី និងណូវែលហ្សូឡង់ ទៅកាន់ឥណ្ឌា និងឆ្ងាយជាងនេះ ដោយគ្រាន់តែឈប់រង់ចាំតែមួយដងគត់ប៉ុណ្ណោះ។ យើងពិតជាហោះហើរបានឆ្ងាយទៅដល់ទឹកដីដែនកោះ ម៉ូរី ផងដែរនាពេលនេះ។ ដូចនេះ វាគឺជាអ្វីដែលបានផ្លាស់ប្ដូរ។

«កត្តាធ្វើឱ្យបន្តរក្សាវត្តមានដូចគ្នាពីមួយឆ្នាំទៅមួយឆ្នាំ គឺការប្ដេជ្ញាគ្មានទីបញ្ចប់របស់យើងខ្ញុំក្នុងការនាំមកនូវគុណភាពនិងគំនិតច្នៃប្រឌិត និងក្ដីសុបិនដែលអ្នករាល់គ្នាប្រាថ្នាអាចធ្វើដំណើរតាមជើងហោះហើរ។ ពានរង្វាន់ដ៏អស្ចារ្យនេះ គឺជាសញ្ញាណបង្ហាញពីការពិតដែលក្ដីសុបិននៅតែមានរស់រវើកយ៉ាងច្រើនសម្បូរបែប ហើយយើងនឹងបន្តនាំសុបិននេះ នៅពេលយើងឈានបន្តទៅរយ:ពេល 12ឆ្នាំខាងមុខ និងឆ្ងាយជាងនេះ»។

មជ្ឈមណ្ឌល CAPA បានឱ្យដឹងថា លោក Fernandes ត្រូវបានជ្រើសយកទទួលពានរង្វាន់នេះ ដោយសារកិច្ចការដឹកនាំក្រុមហ៊ុន AirAsia ប្រកបដោយជោគជ័យ ក្នុងការបង្កើនប្រាក់ចំណូល និងការកែទម្រង់ទស្សន:វិស័យឆ្នាំនេះ បន្ទាប់ពីឆ្លងកាត់ «ការប្រឈមដ៏សម្បើម»ក្នុងឆ្នាំ2015។

គួរបញ្ជាក់ផងដែរថា ទុនថ្មីបានកើនមកពីការចេញលក់ភាគហ៊ុនថ្មី ការពង្រីកប្រតិបត្តិការហោះហើរក្នុងប្រទេសចិន ការបើកដំណើរការឡើងវិញនាពេលខាងមុខនូវអាកាសចរណ៍ AirAsia ប្រចាំជប៉ុន និងព័ត៌មានជំនួញជួលយន្តហោះដែលត្រូវបានរំពឹងថា ត្រូវបិទ ទាំងនេះនឹងធ្វើឱ្យកើនទុនច្រើនបន្ថែមទៀត ហើយនឹងកាត់បន្ថយនូវអត្រាទុនកម្ចីហិរញ្ញវត្ថុ (group leverage)។

ប្រធានប្រតិបត្តិមជ្ឈមណ្ឌល CAPA លោក Peter Harbison បានថ្លែងថា «ក្រុមហ៊ុន AirAsia បានត្រឡប់មកវិញ ដោយប្រឈមមុនគេនូវពិភពហានិភ័យក្នុងទីផ្សារអាស៊ី ហើយលោក Tony ជាថ្មីម្ដងទៀតបានបង្ហាញនូវមូលហេតុដែលគាត់ជាប្រតិបត្តិករដឹកនាំម្នាក់ក្នុងវិស័យឧស្សាហកម្មនេះ។ ដំណើរប្រតិបត្តិការផ្លូវជិតតាំងពីលើកដំបូងក្នុងប្រទេស ម៉ាឡេស៊ី និងថៃ ជាថ្មីម្ដងទៀតជាផ្លូវអាកាសចរណ៍រកប្រាក់ចំណូលច្រើនបំផុតក្នុងចំណោមជើងហោះហើរក្នុងតំបន់អាស៊ី ខណ:ប្រទេសឥណ្ដូណេស៊ី និងហ្វីលីពីន ត្រូវបានរំពឹង នឹងមានប្រាក់ចំណេញឡើងវិញអំឡុងឆមាសទី2ក្នុងឆ្នាំ2016។ អាកាសចរណ៍ AirAsia X បានត្រលប់ទៅក្រោយក្នុងការប្រឈមភាពខ្មៅងងឹង បន្ទាប់ពីការកែទម្រង់រចនាសម្ព័ន្ធឡើងវិញ»។

ពានរង្វាន់អាកាសចរណ៍ពី CAPA ត្រូវបានចាត់ទុកជាពានរង្វាន់ល្អវិសេសសម្រាប់ឧត្ដមភាពយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍។

អ្នកចូលរួមត្រូវបានជ្រើសរើសដោយក្រុមចៅក្រមអន្តរជាតិឯករាជ្យ ដើម្បីផ្ដល់រង្វាន់ក្រុមហ៊ុនអាកាសចរណ៍ និងព្រលានយន្តហោះ ដែលមិនត្រឹមតែនាំមកនូវភាពជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្ដល់នូវផងដែរ អំពីរបៀបដឹកនាំក្នុងឧស្សាហកម្មក្នុងការកែតម្រូវឱ្យសមស្របតាមបរិស្ថានថ្មី។

អ្នកធ្លាប់ឈ្នះពានរង្វាន់នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ប្រចាំឆ្នាំក្នុងអតីតកាលរួមមាន លោក Alan Joyce នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍Qantas Airways លោកJames Hoganយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លោកWillie Walsh យកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍IAG និងក្រុមហ៊ុនធំរបស់ចក្រភពអង់គ្លេស ក្រុមហ៊ុនAer Lingus ក្រុមហ៊ុនIberia និងក្រុមហ៊ុនVueling ។

AirAsia ជាក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរតម្លៃទាបធំផុតប្រចាំអាស៊ី ត្រូវបានអ្នកធ្វើដំំណើរជ្រើយយក និងភាពលឿនរហ័សទាន់ចិត្ត ហើយមានមោទនភាពក្នុងការផ្ដល់បណ្ដាញធំទូលាយជាង 120ចំណត ឆ្លងកាត់តំបន់ អាស៊ី អូស្ត្រាលី និងមជ្ឈឹមបូព៌ា និងតំបន់អាហ្រិក។

AirAsia ត្រូវបានជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបបំផុតលើពិភពលោកសម្រាប់ឆ្នាំទីប្រាំបីបន្តបន្ទាប់ ហើយ AirAsia X បានឈ្នះនូវពានរង្វាន់កាប៊ីនប្រណិតតម្លៃទាបបំផុតក្នុងភិភពលោក និងឈ្នះរង្វាន់កៅអីប្រណិតនាឆ្នាំទីបួនបន្តបន្ទាប់គ្នាដែលពានរង្វាន់ World Airline Awards ជាពានរង្វាន់អាកាសចរណ៍ពិភពលោកប្រចាំឆ្នាំ2016 ពីក្រុមហ៊ុនប្រឹក្សាអាកាសចរណ៍ Skytrax ។

ចំពោះសេវាកម្មបម្រើលើយន្តហោះ AirAsia បានឈ្នះរង្វាន់ពានសេវាកម្មបម្រើលើយន្តហោះឈានមុខគេប្រចាំអាស៊ី នៅក្នុងកម្មវិធី World Travel Awards កាលពីពេលថ្មីៗនេះ នាំមុខនូវការដឹកជញ្ជូនបម្រើសេវាពេញប្រចាំតំបន់ និងការផលិតចម្លងឡើងវិញនូវសមទ្ធិផលប្រវត្តិសាស្ត្រកាលពីឆ្នាំមុន នៅពេលសេវាកម្មនេះបានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរតម្លៃទាបលើកទីមួយ ដោយឈ្នះនូវពានរង្វាន់ Leading Cabin Crew ប្រចាំអាស៊ី។

អំពី CAPA – មជ្ឈមណ្ឌលដើម្បីអាកាសចរណ៍

បានបង្កើតឡើងក្នុងឆ្នាំ1990 មជ្ឈមណ្ឌល CAPA ដើម្បីអាកាសចរណ៍ជាអ្នកផ្គត់ផ្គង់នាំមុខផ្នែក ជំនាញទីផ្សារអាកាសចរណ៍ឯករាជ្យ ការវិភាគ របាយការណ៍និងសេវាកម្មទិន្នន័យ ការគ្រប់ដណ្ដប់ការអភិវឌ្ឍន៍ជុំវិញពិភពលោកតាមគោលការណ៍ប្រចាំថ្ងៃ។ វាផ្ដល់នូវអត្រាធំទូលាយស្ដីពីសេវាកម្មព័ត៌មាន បានអភិវឌ្ឍដោយក្រុមសកលនៃអ្នកនិពន្ធនិងអ្នកវិភាគដោយគ្រប់ដណ្ដប់ទាំងស្រុងនូវអាកាសចរណ៍ពាណិជ្ជកម្មតាមផ្នែកនីមួយៗ។ សមាជិក CAPA ទទួលបាននូវ ការវិភាគឧស្សាហកម្មដ៏ល្អគ្មានគូប្រៀប និងការជ្រើសរើសទៅតាមស្ថានភាពនូវអត្ថបទថ្មីៗប្រចាំថ្ងៃប្រមាណជាង 400អត្ថបទ ក៏ដូចជាការចូលប្រើតាមបណ្ដាញអនឡាញនូវទិន្នន័យឧស្សាហកម្មនិងប្រវត្តិសង្ខេបក្រុមហ៊ុននានា។ CAPA បានផលិតផងដែរនូវព័ត៌មាន Airline Leader ដែលជាសារព័ត៌មានយុទ្ធសាស្ត្រចេញរាល់ពីរខែម្ដង ហើយត្រូវចែកចាយជូនថ្នាក់ដឹកនាំឧស្សាហកម្មប្រមាណ 25.000ថ្នាក់ដឹកនាំទូទាំងសកលលោក ហើយវាបង្ហាញនូវ របាយការណ៍ចេញពីCAPA និងការលើកបង្ហាញពីកត្តាគន្លឹះនៃបញ្ហាឧស្សាហកម្ម និងនិន្នាការជាច្រើនផងដែរ។ ព័ត៌មានចងក្រងធំបំផុតស្ដីពីការសម្ភាសន៍នាយកប្រតិបត្តិនាពេលថ្មីៗ និងបទអត្ថាធិប្បាយអំពីប្រតិបត្តិការវិស័យអាកាសចរណ៍មាននៅលើកម្មវិធីទូរទស្សន៍ CAPA។ CAPA បើកដំណើរការផងដែរនូវវិស័យអាកាសចរណ៍កម្រិត C និងកិច្ចប្រជុំកំពូលនៃការធ្វើដំណើរកិច្ចសហការ ក្នុងន័យកំណត់ទីផ្សារសំខាន់ៗជុំវិញពិភពលោក ការនាំមកនូវការប្រមូលផ្ដុំម្ចាស់ភាគហ៊ុនសំខាន់ៗ ដើម្បីឧស្សាហកម្មវិស័យអាកាសចរណ៍ពាណិជ្ជសកល។

អំពី AirAsia Group

AirAsia ក្រុមហ៊ុនអាកាសចរណ៍នាំមុខ និងតម្លៃទាបបំផុតប្រចាំអាស៊ី ផ្ដល់សេវាកម្មបណ្ដាញគ្របដណ្ដប់ទូលំទូលាយបំផុតមានប្រមាណចំណតគោលដៅជាង 120ព្រលាន។ ក្នុងរយ:ពេល 15ឆ្នាំនៃប្រតិបត្តិការ ក្រុមហ៊ុន AirAsia បានដឹកអ្នកដំណើរជាង 330លាននាក់់ ហើយបានបង្កើនយន្តហោះពីពីរគ្រឿងដំបូងរហូតដល់ជាង 200គ្រឿង។ ផ្លូវអាកាសនេះពិតជាមានមោទនភាពសម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាស៊ាន(សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍) ដោយប្រតិបត្តិការនៅក្នុងប្រទេស ម៉ាឡេស៊ី ឥណ្ដូណេស៊ី ថៃ ហ្វីលីពីន និងឥណ្ឌា សេវាកម្មបណ្ដាញឆ្លងតំបន់ អាស៊ី អូស្ត្រាលី និងណូវែលហ្សឺឡង់ មជ្ឈឹមបូព៌ា និងអាហ្រិក។ AirAsia ត្រូវបានជាប់ឈ្មោះជាអាកាសចរណ៍តម្លៃទាបបំផុតក្នុងពិភពលោក ដែលផ្ដល់ដោយ Skytrax នូវពានរង្វាន់ប្រចាំឆ្នាំ World Airline Awards ក្នុងរយ:ពេល 8ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ2009 រហូតដល់ឆ្នាំ2016។ AirAsia ជាក្រុមហ៊ុនអាសសចរណ៍ដំបូងសហការជាសកលជាមួយភ្នាក់ងារ INTERPOL ដើម្បីអនុវត្តប្រព័ន្ធ I-Checkit ក្នុងការពិនិត្យលិខិតឆ្លងដែននៃអ្នកដំណើរទាំងអស់ដែលត្រូវសង្ស័យដើម្បីផ្ទៀងផ្ទាត់ព័ត៌មាននៅក្នុងប្រព័ន្ទទិន្នន័យឯកសារលួចនិងវង្វេងបាត់ (SLTD) ពីអង្គភាពនគរបាលទូទាំងពិភពលោក៕

tony-capa

មតិយោបល់