ភ្នំពេញៈ កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុខផ្លូវព្រះមុនីវង្ស កែងនិង៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងប៉ះគ្នា។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-8857 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវ៣១០។ មកដល់ចំណុចភ្លើងស្តុប កែងនិងផ្លូវព្រះមុនីវង្ស បានឆ្លងផ្លូវទាំងមិនបន្ថយល្បឿន ខណៈនោះ ស្រាប់តែត្រូវរថយន្តម៉ាក Camery ហាយប្រីក ពណ៌ស ពាក់ស្លាក ភ្នំពេញ 2R-9345 បើកបរដោយនារីរូបស្រស់ម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា បុកចំពីចំហៀងពេញទំហឹង ធ្វើឲ្យរថយន្តព្រូសរេចង្កូតទៅចិញ្ចើមផ្លូវ បុកនិងបង្គោលស្លាកសញ្ញាបង្ហាញផ្លូវ បាក់ដល់គល់អស់១ដើម និងផ្ទប់ជាមួយដើមឈើទៅមុខលែងរួច ។
ករណីនេះ មិនបណ្ដាលឲ្យមានអ្នកម្នាក់រងរបួសនោះទេ ហើយក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ ធ្វើការវាស់វែង យករថយ្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕






មតិយោបល់