ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍រដ្ឋបាល ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ៥នាក់

ភ្នំពេញ: ជនសង្ស័យ៥នាក់ រួមនឹងថ្នាំញៀនចំនួន២កញ្ចប់ ត្រូវបានកម្លាំង នគរបាល ប៉ុស្តិ៍ទឹកថ្លា សហការជាមួយ និងកម្លាំងអន្តរាគមន៍ ពិសេសរាជធានី ធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេ បានរក្សារទុក នូវសារាធាតុញៀន យកទៅ ប្រើប្រាស់។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១៦ និង១០នាទី ល្ងាច ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវ លេខ២៧១ ស្ថិតក្នុងក្រុម ១០ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទាំង៥នាក់ នោះទី១ឈ្មោះ ឈីវ ថេន ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរសិស្ស ទី២ឈ្មោះ ជា សម្បត្តិ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបសិស្ស ទី៣ឈ្មោះ ជុំ សុផានិត ភេទប្រុសអាយុ១៩ឆ្នាំ មុខរបជាង រថយន្ត ស្នាក់នៅផ្ទះ១៥០ ផ្លូវ១៥៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោកទី៤ឈ្មោះ វ៉ាត វង្ស ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅឃុំដំណាក់នាង ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ និងទី៥ឈ្មោះ សូ វិសាល ភេទប្រុសអាយុ២២ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅឃុំម៉ីនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ច បានឲ្យដឹងថា មុននិងឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់ ខាងលើគឺកម្លាំង នគរបាលប៉ុស្តិ៍ ទឹកថ្លា បានសហការនិងកម្លាំង អន្តរាមគមន៍ ពិសេសរាជធានី ធ្វើការល្បាត នៅចំណុចខាងលើ ហើយបានឃើញពួកគេ ជិះម៉ូតូ២គ្រឿង មានការសង្ស័យបានឃាត់ ឆែកឆេរ រកឃើញថ្នាំញៀន ចំនួន២កញ្ចប់ នៅជាប់ហើយ សមត្ថកិច្ច ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថតាងកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធី៕

photo_2016-08-09_14-49-38

photo_2016-08-09_14-49-42

មតិយោបល់