ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងជាងដែកម្នាក់រងរបួសធ្ងន់

តាកែវៈ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៦និង៤០នាទីយប់ លើផ្លូវខេត្ត1TK1 ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ស្ថិតក្នុងភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ មានទិសដៅផ្ទុយគ្នា ពីជើងទៅត្បូង។

ដំណើររឿង៖ ម៉ូតូម៉ាក ហុងដា ឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CD-2268 មានទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ ហេង ផល ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងដែក មានទីលំនៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ មិនពាក់មួកសុវត្ថិភាពរបួសធ្ងន់បាក់ជើងខាងស្តាំ និង បែកក្បាល) ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ។ បានបុកជាមួយម៉ូតូម៉ាក ហុងដា ឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1E-4490 មានទិសដៅពីត្បូង ទៅជើងបើកបរដោយឈ្មោះ សៅ សារ៉េត ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិដង្ហិត ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មិនពាក់មួកសុវត្ថិភាពស្លាប់នៅនឹងកន្លែងកើតហេតុ ។

មូលហេតុ៖ ល្បឿនលឿន។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់