Post News Media ព័ត៌មានជាតិ អគ្គិភ័យឆេះផ្...

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ៣ខ្នង ខូចខាតទ្រព្យសម្បតិ្ដ មាស ៨ជី លុយជាច្រើនពាន់ដុល្លារ និងសម្ភារ:មួយទៀត

កំពង់ធំ: នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យឆេះផ្ទះចំនួន ៣ខ្នង ស្ថិតក្នុងភូមិត្រដកពង ឃុំពង្រ ស្រុកតាំងគោក។

១.ម្ចាស់ផ្ទះឈ្មោះ សាយ កុសល់ ភេទប្រុស ៤៤ឆ្នាំ ប្រពន្ធឈ្មោះ សៀង គឹមហ៊ាន់ អាយុ ៣៩ឆ្នាំ ផ្ទះទំហំ៧x១២ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងក្តារ
ខូចខាត៖
-ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ៧x១២ម៉ែត្រ
-ទូរទស្សន៍ចំនួន ១គ្រឿង
-បាស្តចំនួន ១គូ
-ប្រាក់ដុល្លារចំនួន ៣០០០ដុល្លារ
-មាសចំនួន ៨ជី
-សម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។
២.ម្ចាស់ផ្ទះឈ្មោះ អៀន អឿន ភេទប្រុស អាយុ ៥០ឆ្នាំ ប្រពន្ធឈ្មោះ សំភាន់ អាយុ ៤០ឆ្នាំ ផ្ទះទំហំ ៦x៨ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារ
ខូចខាត៖ ឆេះផ្ទះប្រហែល២០%។
៣.ម្ចាស់ផ្ទះឈ្មោះ សាយ មី ភេទស្រី អាយុ ៦៩ឆ្នាំ ផ្ទះទំហំ៦x៨ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារ
ខូចខាត៖ ឆេះផ្ទះប្រហែល២០%។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានចេញអន្តរាគមន៍ចំនួន ១គ្រឿង និងរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុក បានចេញអន្តាគមន៍ចំនួន ១គ្រឿងប្រើប្រាស់ទឹកសរុបចំនួន ០៥រថយន្តស្មើនិង២០ម៉ែត្រគុប រលត់ទាំងស្រុង ដឹកនាំដោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ប្រើប្រាស់កម្លាំងសរុបចំនួន ៥៤នាក់រួមមាន
-កម្លាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៍ចំនួន ១០នាក់
-កម្លាំងប៉ុស្តិ៍ចំនួន ០៧នាក់
-កម្លាំងអធិការដ្ឋាននគរបាលស្រុកសន្ទុកចំនួន ០៥នាក់
-កម្លាំង PM ចំនួន ១២នាក់
-ប្រជាការពារចំនួន ២០នាក់៕