ភ្នំពេញៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ សូមជូនដំណឹងដល់អ្នកបើកបរ និងព្រូរថយន្តធំ ក៏ដូចជាម្ចាស់ក្រុមហ៊ុន និងសមាគមន៍ទាំងអស់ ដែលពាក់ព័ន្ធ ឲ្យបានដឹងថា ចាប់ពីថ្ងៃច័ន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩ តទៅ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងធ្វើការសហការជាមួយកម្លាំងតាមបណ្តាអធិការខណ្ឌនានា ដើម្បីធ្វើការចុះត្រួតពិនិត្យសារធាតុញៀន និងជាតិស្រវឹង ចំពោះអ្នកបើកបរ និងព្រូរថយន្តធំទាំងអស់។
ការត្រួតពិនិត្យនេះ នឹងធ្វើតាមគ្រប់ច្រកចេញចូលធំៗ ក្នុងរាជធានីភ្នំពេញ ក្នុងករណីត្រួតពិនិត្យរកឃើញអ្នកបើកបរ ឬព្រូ មានពាក់ព័ន្ធនិងសារធាតុញៀន ឬជាតិស្រវឹង សមត្ថកិច្ចនឹងធ្វើការឃាត់រថយន្តទុក ហើយបញ្ជូនអ្នកបើកបរ និងព្រូទៅអនុវត្តតាមនិតិវិធីច្បាប់
សូមក្រុមហ៊ុន និងសមាគមន៍ ពាក់ព័ន្ធទាំងអស់ ចូលរួមសហការ ជាមួយសមត្ថកិច្ចស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ៕
មតិយោបល់