ព័ត៌មានជាតិ

ក្លឹបមួយនៅអាមេរិកចាប់ផ្តើមទាក់ទង់ Sergio Ramos ពី PSG

បរទេស៖ The Footmercato ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាមកដល់ពេលនេះក្លឹបនៅលីគកំពូលអាមេរិក
មួយកំពុងបង្ហាញចំណាប់អារម្មណ៍ចំពោះកីឡាករខ្សែការពារជើងចាស់ម្នាក់របស់អេស្បាញ។

ក្លឹបយក្សអាមេរិក LA Galaxy បានដាក់សំណើររួចទៅហើយដើម្បីសុំពិនិត្យស្ថានភាពទូទៅនិងលទ្ធភាពនៃការ
ចរចាគ្នាជាមួយនឹងភ្នាក់ងាររបស់កីឡាករ Sergio Ramos ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបបារាំង PSG នៅឡើយ។

គួរឲ្យដឹងដែរថាអតីតកីឡាករឆ្នើមរបស់ក្លឹប Real Madrid រូបនេះកម្របានបង្ហាញខ្លួនប្រកួតលេងឲ្យ PSG ណាស់ក្រោយការផ្ទេរមកបារាំងតាំងតែពីរដូវកាលមុនហើយជឿជាក់ថា Galaxy នឹងអាចធានាបាននូវកុងត្រាដែលមិនមានតម្លៃខ្លួនឡើយ៕

មតិយោបល់