តាកែវៈ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និង២០នាទី នៅភូមិរលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ មានករណីគប់កញ្ចក់បង្អួចដោយចេតនាបណ្ដាលឲ្យខូចខាត។
ជនរងគ្រោះឈ្មោះ ក្រៃ សារ៉ាន់ ភេទប្រុស រស់នៅភូមិឃុំកើតហេតុ ។
ជនសង្ស័យឈ្មោះ គិត ក្ដាម ភេទប្រុស អាយុ ២៦ឆ្នាំ មានទីនៅភូមិអណ្ដូងសំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ បានគប់កញ្ចក់បង្អួចជនរងគ្រោះ បណ្ដាលឲ្យបែកចំនួន២វង់ ក្រោយពីធ្វើសកម្មភាពរួចរត់បាត់ស្រមោល ហើយករណីនេះ បានកើតឡើងខណៈពេលដែលម្ចាស់មិននៅផ្ទះ។
សូមបញ្ជាក់៖ នៅថ្ងៃទី១៩នេះ ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់បាន កំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕
មតិយោបល់