ព័ត៌មានជាតិ

ប្រពន្ធស្លុតចិត្ត ប្ដីត្រូវខ្សែភ្លើងឆក់ស្លាប់ ក្លាយជាស្រីមេម៉ាយ

ព្រះសីហនុ: នៅវេលាម៉ោងជាង ២រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់។

ជនរងគ្រោឈ្មោះ លាង ផល្លី ហៅអឺង អាយុ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងធ្វើទូក ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិអូរក្រសា សង្កាត់អូរក្រសា ក្រុងកែប ។

មូលហេតុ៖ ជនរងគ្រោះបានយកម៉ូទ័រកាត់ឈើ ធ្វើទូក ហើយយកដៃ ដែលសើមទទឹក ទៅកាន់ឌុយដោតម៉ូទ័រ ទើបបណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ជនរងគ្រោះស្លាប់តែម្តង ។

ក្រោយធ្វើកោល្យវិច័យរួច សមត្ថកិច្ច បានប្រគល់សពជូនទៅប្រពន្ធជនរងគ្រោះ ឈ្មោះ មាស អូន អាយុ២៦ឆ្នាំ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់