ព័ត៌មានជាតិ

ត្បូង​ពេជ្រ​ពណ៌​ស​ដែល​បំបែប​កំណត់ត្រា​ក្នុងតម្លៃ ៣០.៦ លាន​ដុល្លារ​

​តាម​ប្រភព​ព័ត៌មាន Softpedia ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ៨ ខែតុលា​ឆ្នាំ ២០១៣ ឲ្យដឹងថា ក្រុមហ៊ុន​អចលនទ្រព្យ The Sotheby នៅក្នុង​ប្រទេស​ហុងកុង​បានដាក់​ដេញថ្លៃ​ត្បូង​ពេជ្យ​ពណ៌​ស ដ៏​មាន​តម្លៃ​ថ្លៃ​បំផុត​នៅក្នុង​កំណត់ត្រា​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​។ ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​នេះ​ត្រូវបាន​វា​ស់​ដោយ​វិទ្យស្ថាន​ត្បូង​វិទ្យា ហើយ​ក្រុមហ៊ុន​អចល​ទ្រព្យ​បាន​កំណត់​តម្លៃ​ក្នុ​ការដេញថ្លៃ​ប្រមាណ ៣០,៦ លាន​ដុល្លារ ខណៈ​ដែល​តម្លៃ​ដើម​មាន​ត្រឹមតែ ២៨ លាន​ដុល្លា​តែប៉ុណ្ណោះ​។ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​អ​លន​ទ្រព្យ​នេះ​បាន​និយាយថា ត្បូង​ពេជ្រ​ពណ៌​សមាន​ទម្ងន់ ១១៨,២៨ កា​រ៉ាត់ ត្រូវ​អ្នក​ដេញ​ថ្ងៃ​ស្រី​ម្នាក់​បាន​ឲ្យ​តម្លៃ​ខ្ពស់​ជាងគេ សម្រាប់​យក​ទៅ​លម្អរ​ទូរស័ព្ទ​របស់​នា​ង ប៉ុន្តែ​នាង​មិន​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​នោះ​ទេ​។​
White-Diamond-Sells-at-Auction-for-Record-Breaking-30-6-Million
​អ្នក​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​អ​លន​ទ្រព្យ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា នៅក្នុង​កន្លែង​ដេញថ្លៃ​ត្បូង​ពេជ្រ​នេះ​គឺ​មាន​ការចាប់អារម្មណ៍​ពី​អ្នកចូលរួម​យ៉ាង​ខ្លាំង ហើយ​នេះ​មោទនភាព​មួយ​នៃ​ការ​បំបែក​កំណត់ត្រា​ផងដែរ​៕

មតិយោបល់