ព័ត៌មានជាតិ

ចាប់ខ្លួនមេខ្យល់ម្នាក់ ពាក់ព័ន្ធជំនួញនាំក្មេងស្រី ឲ្យទៅយកប្តីនៅប្រទេសចិន ដោយខុសច្បាប់

ក្រចេះ: តុលាការខេត្តក្រចេះ សម្រេចធ្វើការឃុំខ្លួន ស្រ្តីជាមេខ្យល់ម្នាក់ នៅពន្ធនាគារខេត្ត កាលពីថ្ងៃទី១៨ ខែកក្កដា បន្ទាប់ពីស្ត្រីរូបនេះ ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជនខេត្តក្រចេះ ស្រាវជ្រាវចាប់ខ្លួនបាននៅខេត្តត្បូងឃ្មុំ។

ស្រ្តីជាមេខ្យល់ខាងលើឈ្មោះ ជឹម ចាន់ថា អាយុ ៥៥ឆ្នាំ មានទីលំនៅ ភូមិពងទឹក ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នគរបាលបានរកឃើញថា ស្រ្តីម្នាក់នេះ បានជាប់សង្ស័យនឹងអំពើជួញដូរ មនុស្ស ក្នុងនោះមានក្មេងស្រីរងគ្រោះ៣នាក់ រស់នៅខេត្តក្រចេះ ដែលមិនទាន់គ្រប់អាយុ និង២នាក់ទៀត គ្រប់អាយុរស់នៅខេត្តត្បូងឃ្មុំ ត្រូវបានស្រ្តីម្នាក់ និងបក្ខពួកម្នាក់ទៀត បានល្បួងឲ្យទៅយកប្តីខុសច្បាប់ នៅប្រទេសចិនកាលពី១ឆ្នាំមុន៕

មតិយោបល់