ព័ត៌មានជាតិ

ល្បែង​កន្ទុយលេខ​នៅក្នុង​ផ្សា​កំពង់ស្ពឺ​មាន​មន្ត្រី​ខិលខូច​ជា​សមត្ថកិច្ច​កាង​ពីក្រោយ​

​កំពង់ស្ពឺ​៖​មេ​ឆ្នោត​ឬ​ហៅ​ថា​ជា​មេ​កន្ទុយលេខ​ដែល​កំពង់​ប្រព្រឹត្ត​យ៉ាង​សកម្ម​និង​ដុះ​ស្លែរ​ក្នុង​ផ្សា​កំពង់ស្ពឺ​ក្បែរ​ភ្នែក​លោក​ប៉ូ​លី​ស៏និង​ប៉េអឹម ថែម​ទាំង​ក្បែរ​សាលា ខេត្ត​កំពង់ស្ពឺ​ផង​នោះ ពេល​នេះ​មេ​ឆ្នោត​ទាំង​នេះ​នៅតែ​បន្ត​កត់​និង​ប្រមូល​លុយ​ពី រាស្ត្រ​រាល់ថ្ងៃ​ហើយ​ចំហ​មិន​ខ្លាច​អ្នកណា​ថែម​ទៀត ។​ការលេង​ដោយ​បើកចំហ បាន​បែប​នេះ​ត្រូវបាន​គេ​ដឹងថា​មាន​មន្ត្រី​ខិលខូច​ជា​សមត្ថកិច្ច​ជួយ​គាំទ្រ​និង​ជួយ​ដោះស្រាយ​ពេល​មាន​អ្នក​ចង់​បង្រា្ក​ប ហើយ​ក្រុម​មន្ត្រី​ទាំងនោះ​ក៏​ជា​រនុកក្នុង សម្រាប់​ជា​ការតាមដាន​និង​រាយ​ការណ៏ដល់​មេ​កន្ទុយលេខ​ទាំង​នេះ​ដែ​រ ។​
​តាម​ប្រភព​ពត៏មាន​បាន​ឲ្យដឹង​ថា​ការរកស៊ីរ​បរក​ត់​កន្ទុយលេខ​ក្នុង​ផ្សា​នេះ​កើត​លុះត្រាតែ​មេ​ឆ្នោត​ទាំងនោះ​បាន​បង់លុយ​ខែ​ទៅឲ្យ​ក្រុម​សមត្ថកិច្ច​ពាក់ពន្ធ័​ក្នុង​រួម​មាន​សមត្ថកិច្ច​សាលាក្រុង​ច្បារមន លោក​ប៉ូ​លី​ស៏ និង​លោក​ប៉េអឹម រួមទាំង​អាជ្ញា ធរ​ក្នុង​ផ្សា​ផងដែរ ។​
​បើ​ការ​ឲ្យដឹង​ពី​ក្រុមអាជីវក​រលក់​ក្នុង​ផ្សា​បាន​និយាយថា​តូប​លក់​សាច់​ជ្រូក​ដែល​ជា​កន្លែង​កត់​កន្ទុយ​លេខ​ដ៏​ធំ​ក្នុង​ផ្សា​កំពង់ស្ពឺ​តាម​ច្រកចូល​ពី​ខាង​មុខ​ផ្សា​គេ​បាន​កត់​និង​ស៊ី​សង​លុយ​យ៉ាង​ចំហ មិន​មាន​ការលាក់លាម​ទេ ដោយសារ​តែ​ពួក​មេ​កត់ និង​ទទួល​ស៊ីសង​ដ៏​ធំ​នេះ​គេ​បាន​បងលុយ​ដល់​ក្រុម​សមត្ថកិច្ច​ទាំងនោះ​គ្រប់ៗ​កន្លែង ។ ប្រភព​បានឲ្យដឹង​ទៀតថា មេ​កន្ទុយលេខ​ដ៏​ធំ​នេះ​គេ​បាន​ប្រមូល​លុយ​ពី ក្រុម​កូនកញ្ច្រែង​ឬ​(​អ្នក​កត់​ឬ​ប្រមូល​តាម​ភូមិ​)​ក្នុង​មួយ​ថ្ងៃ​មិន​ក្រោម​ពី​១០​ទៅ​២០​លាន​រៀល​ទេ​ក្នុង​មួយថ្ងៃ ហើយ​លុយ​ទាំងនោះ​គឺ​គេ​បាន​ច្រក​ថង់​វិច​យក​ទៅ​ផ្ទះ ជា​រាល់​ល្ងាច​ដោយ​មិន​ខ្លាច​សមត្ថកិច្ច​បន្តិច​ឡើយ ។​
​ករណី​ល្បែងស៊ីសង កន្ទុយលេខ​ខុសច្បាប់​នៅ​ទូទាំង​ខេត្ត​កំពង​ស្ពឺ បាន​បើក​លេង យ៉ាង​គគ្រឹកគគ្រេង តែ​សមត្ថកិច្ច​ប៉ូលិស​និង​ប៉េអឹម រួម​អាជ្ញាធរ​មិន​បង្ក្រាប ពីព្រោះ​ជា​ឆ្នាំងបាយ របស់​ពួកគាត់ ធ្វើឲ្យ​ប្រជាពលរដ្ឋ អស់ជំនឿ​ទៅលើ គោលនយោបាយ ៩​ចំណុច នៃ​ភូមិ ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​។
​ការបើក​លេង ល្បែង​កន្ទុយលេខ ខុសច្បាប់​នោះ​ដែរ​មាន​ក្នុង​ផ្សា​កំពង់ស្ពឺ ផ្សា​ព្រៃ​ផ្តៅ ផ្សា​ត្រពាំង​ក្រឡឹង ផ្សា​ត្រែងត្រយឹង សុទ្ធសឹងតែ​មេ​ធំៗ​ដុះ​ស្លែ ហើយ​គេ​ពុំ​ដែល​ឃើញ អាជ្ញាធរ​ឬ សមត្ថកិច្ច​ប៉ូលិស ធ្វើការ​បង្ក្រាប ម្តងណា​ឡើយ​មានតែ​ជួយ​កាង​និង​លាក់​ការបន្ថែម ។​
​ការរិះគន់​ខាងលើនេះ ប្រជាពលរដ្ឋ រស់​នៅក្នុង​ខេត្ត​មួយចំនួន បាន​សង្កេតឃើញ ការចុះ​បង្ក្រាប​ទៅលើ បទល្មើស​ខុសច្បាប់​នោះ តាម​បណ្តា​ខេត្ត​ក្រុង​នានា គឺ​គេ បាន​អនុវត្ត ចុះបង្ក្រាប​ស្ទើរ​ទាំងស្រុង ហើយ​ចម្លែក​តែ​នៅក្នុង ខេត្ត​កំពង់ស្ពឺ​ហាក់បីដូចជា ធ្វើ​មិនដឹងមិនឮ ចំពោះ​បទល្មើស ដែល​កើតឡើង ជា​យូរ​ឆ្នាំ​មកហើយ ឬ មួយ​ជា​ឆ្នាំងបាយ របស់​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​។ ភាព​ធូរ​លុងរ​បស់​អាជ្ញាធរ និង​សមត្ថកិច្ច​បែប​នេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ចំពោះ​ភូមិ ឃុំ​គ្មាន​សុវត្ថិភាព ដូចជា អំពើហិង្សា​ក្នុង​គ្រួសារ និង​ចោរ​លួច​ចោរប្លន់ ចោរ​គាស់​ផ្ទះ​រួម​ទាំង​ការ​ជំពាក់​បំណុល​រដ្ឋ​ស្ទើរ គ្រប់​គ្រួសារ ។​ពួក​ពលរដ្ឋ​គាត់​នៅតែ​ចាំមើល​តើ​ចំណាត់ការ​របស់ លោក​អភិបាលខេត្ត​កំពង់ស្ពឺ​ដែល​លោក​ជា​គណះបញ្ជាការ​រួម​និង​ជា​អ្នកដឹកនាំ​ធំជាងគេ​និង​មាន​វិធានការ​បែបណា​ចំពោះ​រឿង​នេះ ៕
2014-12-11_211229

មតិយោបល់