ព័ត៌មានជាតិ

សូមយុវជនទាំងអស់ជៀសឲ្យឆ្ងាយពីគ្រឿងញៀន! ជនសង្ស័យ៣នាក់ត្រូវកម្លាំងអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនករណី

សៀមរាប: នៅវេលាម៉ោង៦ និង ០០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិស្រល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ។កម្លាំងកម្លាំងអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវ៉ារិន បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
កម្លាំងបានចាប់យកវត្ថុតាងម្សៅក្រាម (ម៉ាទឹកកក) ចំនួន០៩កញ្ចប់, ទូរស័ព្ទចំនួន ០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង៕

 

មតិយោបល់