តាកែវៈ នៅថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងង៣និង៥០នាទី មានករណីកើតអំពើឃាតកម្ម កូនប្រុសអកតញ្ញូម្នាក់(មិនដឹងគុណ) បានយកពូថៅកាប់ទៅលើម្តាយបង្កើតរបស់ខ្លួន បណ្តាលឲ្យស្លាប់តាមផ្លូវ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ស្ថិតនៅក្នុងភូមិព្រៃឈើទាលលើ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។
ជនសង្ស័យឈ្មោះ ជន បូណាត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ត្រូវជាកូនបង្កើត ប្រដាប់ដោយកាំបិតពូថៅ បានយកពូថៅកាប់ទៅលើម្តាយរបស់ខ្លួនឈ្មោះ ប៊ុត ខាន់ណារ៉េត អាយុ៥៩ឆ្នាំ មួយពូថៅចំក្បាលពីលើផ្នែកខាងឆ្វេងដាច់ប្រវែង៨សង់ទីម៉ែត្រ ជម្រៅចូលក្នុងផុងលលាដ៍ក្បាល បណ្ដាលឲ្យដាច់ខ្យល់ស្លាប់តាមផ្លូវ នៅពេលដឹកបញ្ជូនតាមរថយន្តពេទ្យយកទៅសង្គ្រោះ។
មូលហេតុ៖ ដោយជនសង្ស័យមានជំងឺប្រចាំកាយ (សរសៃប្រសាទ) ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជនរងគ្រោះ បានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់