ព័ត៌មានជាតិ

Update៖ អនុប្រធានប៉ុស្តិ៍ខ្វាវ ស្រុកសំរោង ស្លាប់ភ្លាមៗត្រូវរថយន្តដឹកហ្គាស របស់ក្រុមហ៊ុនតេលា បើកបុកកិន

ភ្នំពេញៈ មន្ត្រីនគរបាលម្នាក់ជាអនុប្រធានប៉ុស្តិ៍ខ្វាវ ស្រុកសំរោង ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីរថយន្តដឹកហ្គាស របស់ក្រុមហ៊ុនតេលា បើកបុកកិនម៉ូតូស្មាស់ ពាក់ស្លាកលេខនគរបាល ក្នុងដំណើរស្របទិសគ្នាបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សាកសព តាមការពិនិត្យ លើឯកសារ នៅជាប់តាមខ្លួន មានឈ្មោះ យឹង សឹង ភេទប្រុស អាយុ៥១ឆ្នាំ ជាមន្ត្រីនគរបាល អនុប្រធានប៉ុស្តិ៍ខ្វាវ ស្រុកសំរោង មានទីលំនៅភូមិកន្សោមខ្លែង ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវ ។
ក្រោយកើតហេតុសមត្ថកិច្ចបានបានចុះវាស់វែងនិងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកសម្ភារៈយករក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់