ព័ត៌មានជាតិ

អាសូរណាស់! លោកតាវ័យ៧០ឆ្នាំ ជាជនពិការម្នាក់ត្រូវអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង

ព្រះវិហារ: នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦នឹង០០នាទី មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នងចំណុចកូនភ្នំ ស្ថិតនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហា ម្ចាស់ផ្ទះមានឈ្មោះ សេង សុវណ្ណ (ហៅឃ្នី) ភេទប្រុស អាយុ ៧០ឆ្នាំ ជាជនពិការ

ការខូចខាត៖
-ផ្ទះមួយខ្នងមានទំហំ៧×៩ម៉ែត្រថ្មក្រោមឈើលើ តំបូលប្រក់ហ្វឺប្រូ អស់ទាំងស្រុង
-គ្រែដេកចំនួន៣គ្រែ
-តុឈើចំនួន២
-អង្ករចំនួន ១០០គីឡូ
-អំបិលប្រហុក ស្ករ ប៊ីចេង ចានឆ្នាំង មុងភួយនឹងសំលៀកបំពាក់មួយចំនួនទៀត។

ករណីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿង បាញ់ទឹកអស់ចំនួន ១ឡាន កម្លាំងចូលរួមចំនួន ១០នាក់។

មូលហេតុ៖ មិនដឹងមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវ៕

មតិយោបល់