ព័ត៌មានជាតិ

មុខសញ្ញាគ្រឿង​ញៀនចំនួន​០២នាក់ត្រូវបានសម​ត្ថកិច្ចបង្រ្កាបឃាត់ខ្លួន នៅស្រុកសំឡូត…

បាត់ដំបង:កាលពីថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង ១៩​និង៣០នាទីនៅចំណុ ច អូរតាទៀត ឃុំតាតោក ស្រុក​សំ ឡូត ខេត្តបាត់ដំបង អនុវត្តតាម​យោ​ បល់ដឹកនាំរបស់លោក​ឧត្តមសេ​​នីយ៍ ទោ​ សាត​ គឹមសាន​ ស្នង​ការ​នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកវរសេនីយ៍ឯក​ សុខ​ និ​មល​ ស្នង ការរងផែនការ​ងារប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍​ទោ​ ប៉ាន​ ចាន់រិទ្ធ​ នាយ​ការិយា​ល័យ​នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់​ដំ​បង ដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលស្រុកសំឡូត ដែលមានលោកវរសេនីយ៍ទោ​ ម៉ែន​ រីម​ ជាអធិការ​ បានចុះប្រតិបត្តិការ បង្ក្រាបបានករណីរក្សា​ទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី​ ក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ គឺឈ្មោះអៀម​ វីរ:​ ភេទប្រុស អាយុ​២៣​ឆ្នាំ មានទីលំ​ នៅភូមិអដំណាក់សាន ឃុំបូរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង និង​ឈ្មោះ យ៉ិន​ កែវវសក្តិ​ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិពែទុំឃុំតាំងដូង ស្រុកបាទីខេត្តតាកែវ ។
-*វត្ថុតាងរាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់ ទម្ងន់ ២៣៥,៥៧ក្រាម (ទាំងសំបក)
-អាវុធខ្លីចំនួន ០១ដើម​ បង់ចំនួន ០១គ្រាប់ចំនួន ២២គ្រា​ប់
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ចាស់)
-រថយន្តចំនួន ០១គ្រឿង ម៉ាក HYUNDAI ពណ៌​ស្វាយ ទឹកហស សេរីឆ្នាំ២០០៤ ពាក់ផ្លាកលេខ កំពង់ចាម 3B-0099 និងកាបូប ប្រាក់ ចំនួន ០១ ។

ជនសង័្សយនិង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅ សាលាដដំបូងអនុវត្តតាមផ្លូវច្បាប់៕

មតិយោបល់