ព័ត៌មានជាតិ

ប្ដីខឹងប្រពន្ធកូនរត់ចោល ដុតផ្ទះឆេះខ្ទេចគ្មានសល់

តាកែវ: កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទី មានអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ ញឹម វិចិត្រ ភេទប្រុស អាយុ ៣៦ឆ្នាំ ប្រពន្ធឈ្មោះ ផា មានទីលំនៅភូមិតាដក់ពង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។

ផ្ទះទំហំ ៤m x៣m ធ្វើអំពីត្នោតលាយឈើប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ជាប្រភេទផ្ទះតៀមឆេះអស់ទាំងស្រុង ។

សម្ភារ:ខូចខាតរួមមាន៖ ខោអាវមួយចំនួន ចានឆ្នាំងនិងអង្ករកន្លះបេ ។

សូមបញ្ជាក់៖ កម្លាំងអន្តរាគមន៍របស់អធិការដ្ឋានពុំបានចេញអន្តរាគមន៍ទាន់ពេលវេលានោះទេ ព្រោះនៅឆ្ងាយនិងគ្មានផ្លូវសម្រាប់រថយន្តចូលពន្លត់ ។

មូលហេតុ៖ បណ្តាលមកពីឈ្មោះ ញឹម វិចិត្រ ជាអ្នកដុតព្រោះខឹងប្រពន្ធនិងកូនរត់ចោល៕

មតិយោបល់