Post News Media ព័ត៌មានជាតិ សង្ស័យករណីឃាត...

សង្ស័យករណីឃាតកម្ម! ប្រទះឃើញសពបុរម្នាក់ ដេកស្លាប់មុខរថយន្តលុចស៊ី ដោយមានដៃកាន់កាំភ្លើងខ្លី នៅខេត្តព្រះសីហនុ

ព្រះសីហនុ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា សង្ស័យករណីឃាតកម្ម ប្រទះឃើញសាកសពបុរសម្នាក់ នៅវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។

សពជនរងគ្រោះ ត្រូវបានប្រទះឃើញ នៅចំណុចភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដេកស្លាប់ នៅមុខរថយន្តមួយគ្រឿង ម៉ាកលុចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-8029 ដោយដៃមានកាន់កាំភ្លើងខ្លី និងស្លាកស្នាម ដោយគ្រាប់កាំភ្លើងត្រង់ក្បាល។

ខណ:ពេលនេះ សមត្ថកិច្ច កំពុងធ្វើកោសល្យវិច័យ។ យ៉ាងណាមិញករណីនេះ ភ្នាក់ងារ Post News បានទាក់ទងទៅអធិការរងទទួលផ្នែកព្រហ្មទណ្ឌស្រុកស្ទឹងហាវដែរ ទូរស័ព្ទចូលតែមិនលើក យើងនៅមិនទាន់ដឹងថា សពបុរសខាងលើ ស្លាប់ដោយសារការធ្វើអត្តឃាត ឬអំពើឃាតកម្មនោះទេ សម្រាប់ព័ត៌មានលម្អិត នឹងផ្សាយជូនពេលក្រោយ៕