ព័ត៌មានជាតិ

រថយន្តកាមរី បើកធ្លាក់ផ្លូវចូលក្រោមស្ពាន បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់!

កំពង់ឆ្នាំងៈ លោកអធិការក្រុងកំពង់ឆ្នាំង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តកាមរីស្វិតមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បានធ្លាក់ផ្លូវចូលក្រោមស្ពាន បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤៥នាទី យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ៩០-៩១ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង​ខណ​ៈដែលរថយន្តម៉ាក កាមរីស្វិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-495 បើកបរពីជើងទៅត្បូង ដោយឈ្មោះម៉ៅ សុឃឿន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិសាមគ្គី ឃុំវាពុង ស្រុកឧត្ដុង ខេត្តកំពង់ស្ពឺ បានបើកធ្លាក់ផ្លូវចូលក្រោមស្ពាន បណ្តាលឲ្យឈ្មោះ ប៊ុន ម៉ៅ ភេទប្រុស អាយុ៥៥ឆ្នាំ ត្រូវជាឪពុកអ្នកបើកបររងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ៕

មតិយោបល់