ព័ត៌មានជាតិ

រថយន្តសាំយ៉ុងដឹកផ្លែឈើចម្រុះពេញ បើកបរលឿនជាន់ហ្រ្វាំងមិនស៊ី ជ្រុលបុកឡើងរង្វង់មូលតាព្រហ្មជ្រោយចង្វារ រងការខូចខាត

ភ្នំពេញ: រថយន្ដម៉ាកសាងយ៉ុងមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿនដឹកផ្លែឈើពេញរថយន្ដដាច់ហ្រាំ្វងបានជ្រុលទៅបុកខឿនរង្វង់មូល តាព្រហ្មជ្រោយចង្វារ កាលពីវេលាម៉ោង ១២និង៣៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចរង្វង់មូលរង្វង់មូល(កងព្រហ្ម) ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្ដម៉ាក សាំយ៉ុង ពណ៌ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 2T.8310 បើកបរដោយបុរសម្នាក់និងព្រូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

ដំណើររឿង៖ យោងតាមសម្ដីអ្នកបើកបរបានឲ្យដឹងថា ដំបូងឡើយគាត់បានបើករថយន្ដដឹកផ្លែឈើ តាមបណ្ដោយផ្លូវជាតិ៦ ពីត្បូងទៅជើង ក្នុងគោលបំណងយកផ្លែឈើទៅឲ្យ (ម៉ូយ) នៅផ្សារនាគមាស ប៉ុន្ដែដោយសារគាត់បានបើកបរក្នុងល្បឿលឿន និងបានដឹកលើសទម្ងន់ផង ស្រាប់តែមកដល់ត្រង់រង្វង់មូលកងព្រហ្មជាន់ហ្វ្រាំមិនស៊ី ជ្រុលបុកខឿនថ្មរង្វង់មូល (កងព្រហ្ម) ហើយរថយន្ដក៏ឡើងទៅលើសួនច្បារអស់ល្បឿនទៅមុខលែងរួចតែម្ដង បណ្ដាលឲ្យរងការខូចខាតបាក់បែកខឿនថ្មខ្ទេចស្មៅអស់ជាច្រើនគុម្ព តែសំណាងល្អមិនមានអ្នកណារងរបួសនោះទេ។

ក្រោយពីកើតភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក បានចុះមកដល់កន្លែងកើតហេតុ និងបានបញ្ជូនខ្លួនជនបង្ករួមទាំងរថយន្ដយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់