ភ្នំពេញៈ នៅវេលាម៉ោង០៤ និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច (ប៉ុនប៉ងលួចទ្រព្យសម្បត្តិ) នៅចំណុចផ្ទះលេខ១១០ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ ស៊ុន លី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ ជនរងគ្រោះឈ្មោះ ខែន វ៉ារី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរសព្ទ័ដៃ ផ្ទះលេខ១១០ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សម្ភារៈដកហូត ៖ គ្មាន ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកក្នុងផ្ទះ បានឮសំឡេងអ្នកជិតខាង ស្រែថាចាប់ចោរ បន្ទាប់មកជនរងគ្រោះ បានក្រោមពីដេកដើរមកមើល ឃើញជនសង្ស័យ នៅក្នុងបរិវេណមុខផ្ទះរបស់ខ្លួន ក៏នាំគ្នាដេញចាប់ជនសង្ស័យបាន រួចនាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម ធ្វើការសាកសួរ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
មតិយោបល់