ព័ត៌មានជាតិ

សន្តិសុខឯកជនម្នាក់ ធ្វើសកម្មភាពឆ្កឹះសោផ្ទះគេ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅវេលាម៉ោង ២ និង៣០ នាទីទៀបភ្លឺឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍ឃាត់ជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាពឆ្កឹះសោផ្ទះជាក់ស្តែង នៅផ្ទះលេខ២៩១ ផ្លូវ ២៧១ ក្រុម ១ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន (មិនបានសម្រេច)។

ជនសង្ស័ឈ្មោ អួង ហ៊ារិន ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅសង្កាត់កំបូល ខណ្ឌកំបូល មុខរបរ សន្តិសុខឯកជន។

សម្ភារដកហូត៖ សោទីបលេខ ៨ ដែកសំប៉ែត សម្រាប់បុកសោម៉ូតូ ១ដើម ទុលល្វីសតូតសម្រាប់ឆ្កឹះសោផ្ទះ ២ដើម ទូរសព្ទ័ដៃម៉ាកណូគារ ១គ្រឿង និងម៉ូតូ១គ្រឿង ម៉ាក វ៉េវ ពណ៌ទឹកប្រាក់ ស្លាកលេខ តាកែវ 1-B5145 លេខតួ 000578។

បច្ចុប្បន្នជនសង្ស័យ បាននាំមកប៉ុស្តិ៍ ដើម្បីក៏សាងសំណុំរឿង បញ្ជូនទៅអធិការខណ្ឌចម្ការមន៕

មតិយោបល់