កំពង់ស្ពឺៈ កម្លាំងនគរបាល បានចូលឆែកឆេរទីតាំងដីចម្ការស្វាយ (ឃ្លាំងប្រក់សង្ក័សីទំហំ ៤០x១០០ម៉ែត្រ ) រកឃើញជនជាតិចិន១៨នាក់ សញ្ជាតិតៃវ៉ាន់១២នាក់ កាលពីវេលាម៉ោង៩ និង៣០នាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។
សម្ភារៈដកហូតបានរួមមាន៖
-ឧបករណ៍បច្ចេកទេសគ្រឿងបំពាក់Wifi -កាមេរ៉ាសុវត្ថិភាពជុំវិញទីតាំង
-ម៉ាស៊ីនកុំព្យូទ័រ០៦គ្រឿង
-ម៉ាស៊ីនភ្ជាប់ដុំWifi៤គ្រឿង
-ទូរស័ព្ទចល័តដាក់លើតុខ្សែ៣៣គ្រឿង
-ទូរស័ព្ទដៃប្រភេទចម្រុះ៣៣គ្រឿង
-អាយផេត៤គ្រឿង
-ម៉ាស៊ីនសឺវឺមួយឈុត អង់តែនទាញសេវាទូរស័ព្ទ ឡាំងក្រដាសបិតស្នោរ ការពារសំទ្បេងរំខានដាក់លើតុចំនួន២០
-ម៉ាស៊ីនភ្លើងកម្លាំង150SL០២គ្រឿង
-ឯកសារភស្តុតាងភាសាចិន មានរូបថតជនជាតិចិនឯកសារផ្ទេរប្រាក់ តាមធនាគារឯកសារភស្ដុតាង រួមផ្សំមួយចំនួនជាច្រើនទៀត។
ជនជាតិចិនទាំង១៨នាក់ បានសម្រេចបញ្ជូនខ្លួន រួចជាមួយវត្ថុតាងពាក់ព័ន្ធបទល្មើសឆបោកជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាVOIP ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដំណើរការចាត់ការតាមនីតិវិធីបន្ដ ជាមួយភាគីនគរបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
តាមការបញ្ជាក់ពីអោយដឹងពីឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងសមត្ថកិច្ចមូលដ្ឋានថា ដីចម្ការស្វាយ គឺជាកម្មសិទ្ធរបស់លោក ហេជីវ អេងមុខរបរជាមេធាវី បានជួលទៅអោយឈ្មោះរ័ត្នពិន្ទ (ជាតំណាងឈរឈ្មោះអោយបុគ្គលម្នាក់ទៀត មិនស្គាល់ឈ្មោះ) ក្នុងតម្លៃ២២០០០ដុល្លារអាមេរិក។
បច្ចុប្បន្នជំនាញខេត្តស្នើសុំកិច្ចចង្អុលការ ក្នុងការដឹកនាំស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងករណីដែលផ្ដល់ទីតាំង ឲ្យជនជាតិប្រព្រឹត្ដបទល្មើសនៅចំណុចខាងលើ ធ្វើការផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕
មតិយោបល់