ព័ត៌មានជាតិ

នៅក្មេងណាស់! យុវជនម្នាក់ មិនដឹងមានវិបត្តិអ្វី ចងកបញ្ចប់ជីវិត!

ភ្នំពេញៈ មានករណីយុវជនម្នាក់ បានចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២០៥៨ ភូមិថ្មគោល១ សង្កាត់ចោចៅ២ ខណ្ឌពោធិ៍សែជ័យ រាជធានីភ្នំពេញ។

សាកសពខាងលើមានឈ្មោះ ផាត ភត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររៀនជួសជុលទូរសព្ទ មានស្រុកកំណេីតនៅចំណុចកេីតហេតុខាងលេី។

តាមការបញ្ជាក់ពីឈ្មោះ សោម នាង ត្រូវជាម្ដាយបង្កេីតរបស់សពបានឲ្យដឹងថា កូនគាត់កាលពីឆ្នាំ២០១៥ នៅបូរីកីឡា កូនរបស់គាត់បានចងកម្ដង
មកហេីយ ប៉ុន្តែគាត់ជួយទាន់ ទើបមិនអី រហូតមកដល់ម៉ោងកេីតហេតុខាងលេីស្រាប់តែកូនគាត់ចងកនៅក្នុងបន្ទប់លេីផ្ទះស្លាប់បាត់ តែម្តង។

ក្រោយពេលកើតហេតុម្ដាយជនងគ្រោះបានបដិសេធបណ្ដឹងមិនប្ដឹងចោទប្រកាន់ទៅលេីបុគ្គលណា ឫអង្គភាពណាមួយឡេីយ ដោយសុំតែធ្វេីបុណ្យសពកូននៅផ្ទះតាមប្រពៃណី។

តាមការពិនិត្យជាក់ស្ដែង របស់ផ្នែកជំនាញចក្ខុខណ្ឌ បានឲ្យដឹងថាជនរងគ្រោះបានយកខ្សែលីឡុងប្រហែល៥ម៉ែត្រចងជាប់ពីផ្ទោងដំបូលផ្ទះក្បែរជញ្ជាំងផ្ទះសម្លាប់ខ្លួន ដោយម្ដាយទៅជួយកាត់ទម្លាក់មកក្រោមជួយសង្គ្រោះមិនទាន់។ ដោយនៅលេីខ្លួនសាកសពមិនឃេីញមានស្លាកស្នាម សង្ស័យពាក់ព័ន្ធទៅអំពេីឃាដកម្មនោះទេ គឺមានតែ ស្នាមជាំនៅក្រោមចង្កាព័ទ្ធពីឆ្វេងមកស្ដាំតែប៉ុណ្ណោះ៕

មតិយោបល់