ព័ត៌មានជាតិ

សង្ស័យប៉ះខ្សែអ្នកធំ! សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ករណីបាញ់បោះសេរី

ត្បូងឃ្មុំ: កាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ បន្ទាប់ពីបង្កជម្លោះជាមួយភាគីម្ខាង ហើយបាញ់បោះសេរី នៅចំណុចភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក។

បុរសខាងលើឈ្មោះ សំ ណាង អាយុ៤២ឆ្នាំ ត្រូវបានគេអះអាងថា ជាមន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៅច្រកទ្វារអន្ដរជាតិអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

វត្ថុតាងដកហូតបាន៖
-អាយុខ្លី០១ដើម
-គ្រាប់១៥នៅក្នុងបង់។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់