ព័ត៌មានជាតិ

រថយន្តដឹកស៊ីទេនហ្គាសរបស់ក្រុមហ៊ុន LPG បុកម៉ូតូ១គ្រឿង បណ្ដាលឲ្យស្លាប់បុរសម្នាក់

បាត់ដំបង: កាលវេលាម៉ោង ៤និង២០នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៩ នៅលើផ្លូវជាតិលេខ៥៧បេ ចំណុចក្រុមទី១០ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និង ម៉ូតូ បើកបរច្រាស់ទិសគ្នាពីកើតទៅលិច។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកស៊ីទេនហ្គាស របស់ក្រុមហ៊ុន LPG ស្លាកលេខ ៣A-៥០២៦ ភ្នំពេញបើកបរ ដោយឈ្មោះ ទួន សុអ៊ីម ភេទ ប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ម៉ូតូ ម៉ាកអឹមដេ ធុនសេ១១០ ពណ៌ក្រហម ស្លាកលេខគ្មាន បើកដោយឈ្មោះ សេក សឿន ភេទ ប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអន្លុងក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជិះម៉ូតូពីទិសខាងកើតមកលិច បានបត់ខាងទៅឆ្វេងដៃ ក៏ត្រូវរថយន្តបុក បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ។

ចំណែករថយន្ត និងម៉ូតូខូចខាតស្រាល រួមទាំងអ្នកបើកបររថយន្ត បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់តាមនិតិវិធីច្បាប់៕

មតិយោបល់