ព័ត៌មានជាតិ

Update៖ មន្ដ្រីនគរបាលអន្ដោប្រវេសន៍ ច្រកទ្វារកំពង់ផែអន្ដរជាតិខេត្ដព្រះសីហនុ ដេកស្លាប់នៅមុខរថយន្តលុចស៊ីស ដោយដៃមានកាន់កាំភ្លើង

ព្រះសីហនុ: ករណីប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់ នៅមុខរថយន្តមួយគ្រឿង ម៉ាកលុចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-8029 ជាមួយដៃមានកាន់កាំភ្លើងខ្លីមួយដើម ហើយមានស្លាកស្នាម ត្រូវគ្រាប់កាំភ្លើងត្រង់ក្បាល ត្រង់ចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ កាលពីព្រឹក ថ្ងៃទី២១ ខែកក្កដា២០១៩ ខណ:ពេលនេះ សមត្ថកិច្ច កំពុងបើកការស្រាវជ្រាវយ៉ាងសកម្ម។

សាកសពនេះ ត្រូវបានគេស្គាល់ថាជាមន្ដ្រីនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិខេត្ដព្រះសីហនុ ។

រហូតមកដល់ពេលនេះ មិនទាន់ដឹងថា ជនរងគ្រោះធ្វើអត្តឃាតដោយខ្លួនឯង ឬត្រូវគេសម្លាប់នោះទេ ដោយកម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ នៅកន្លែងកើតហេតុ៕

មតិយោបល់