សៀមរាបៈ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ មានករណីប្រទះឃើញស្ត្រីម្នាក់ ដេកស្លាប់ ត្រង់ចំណុចដីឡូតិ៍ ទុកចោលនៅខាងលិចសណ្ឋាគារ អង្គរហ្គ្រង់ អូរតែល ស្ថិតក្នុងក្រុមទី២ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាម។
សពមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រហែល ២០ ឆ្នាំជាជនអនាថា បានចូលទៅធ្វើរោងស្នាក់នៅក្នុងដីឡូតិ៍ខាងលើ។
តាមការត្រួតពិនិត្យ សមត្ថកិច្ច បានបញ្ជាក់ថា សពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ។ មូលហេតុ៖ ស្លាប់ ដោយសារជំងឺប្រចាំកាយ ( ហូបចុកមិនគ្រប់គ្រាន់ ) ។
សពស្ត្រីខាងលើ ត្រូវបានរថយន្តពេទ្យខេត្ត ដឹកយកទៅបូជានៅវត្តដំណាក់៕
មតិយោបល់