ព័ត៌មានជាតិ

គ្រោះធម្មជាតិដ៏រន្ធត់! ស្ត្រីម្នាក់ កំពុងដាំដំទ្បូងសុខៗ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ​២០២១​ វេលាម៉ោង០៥និង១០នាទី​ នៅចំណុចក្រុមទី០៣​ ក្នុងឃុំស្រឡៅទង ឃុំកម្រៀង ស្រុកកម្រៀង ខេត្តបាត់ដំបង មានករណីភ្លៀងធ្លាក់ខ្លាំង និងលាយឡំដោយរន្ទះបាញ់​ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត។

មន្ត្រីនគរបាលស្រុកកម្រៀង បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ គិត សិន​ ភេទស្រី​ អាយុ ៤៧ឆ្នាំ​ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិព្រះពុទ្ធ ឃុំបឹងរាំង​ ស្រុកកម្រៀង ខេត្តបាត់ដំបង។

​គ្រោះថ្នាក់ធម្មជាតិនេះ កើតឡើង​ ខណ:ដែលជនរងគ្រោះ កំពុងដាំដំឡូង នៅចំណុចកើតហេតុខាងលើ។

ក្រោយពីទទួលបានព័ត៏មាន​ កម្លាំងផ្នែកជំនាញពិនិត្យនិងវិភាគទីកន្លែងកើតហេតុ បានសហការជាមួយលោកគ្រូពេទ្យ​ អាចបញ្ជាក់បានថា​ជនរងគ្រោះឈ្មោះ​ គិត​ សិន ពិតជាត្រូវរន្ទះបាញ់ស្លាប់ពិតប្រាកដ។

បច្ចុប្បន្ន​ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់