ព័ត៌មានជាតិ

រថយន្តសាំយ៉ុង បើកកៀរបុរសវ័យចំណាស់ម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់

ត្បូងឃ្មុំ: នៅវេលាម៉ោង១០ និង ២០ នាទីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២២-១២៣ ត្រង់ចំណុចមុខផ្ទះឈ្មោះ ឆ វី ភេទស្រី ស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រវាងថយន្តនិងមនុស្ស។

រថយន្តម៉ាកសាំងយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-9727 បានរយែរថយក្រោយ ទៅកៀរអ្នករងគ្រោះឈ្មោះ ប៊ុន ប៉ាន់ ភេទប្រុស អាយុ៨២ឆ្នាំ ជនជាតិខ្មែរ នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូង ឃ្មុំ (របួសធ្ងន់) ក្នុងខណ:ពេលកំពុងអង្គុយលាងអេតចាយនៅថ្លុកទឹកក្បែរផ្លូវ។

ក្រោយកើតហេតុម្ចាស់រថយន្ត បានលើកអ្នករងគ្រោះដាក់លើរថ
យន្តយកទៅមន្ទីពេទ្យខេត្តកំពង់ចាម ហើយបើករថយន្តគេចខ្លួនបាត់៕

មតិយោបល់