ព្រៃវែងៈ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង៣និង៤០នាទី មានជនរងគ្រោះឈ្មោះ វ៉េត ចាន់ណា ភេទប្រុស អាយុ 22ឆ្នាំ រស់នៅ ភូមិស្រែរាន ឃុំស្វាយជ្រុំ ស្រុកមេសាង បានយកខ្សែភ្លើងទំហ៊ំប៉ុនចង្កឹះពណ៌ខ្មៅប្រវែង5.7ម៉ែត្រ បត់ជា 4 រួចទ្បើងចងកសម្លាប់ខ្លួនឯងជាប់ទៅនឹងននងផ្ទះ របស់ខ្លួន ។ មូលហេតុ :ដោយសារខឹងនឹងយាយរបស់ខ្លួនស្ដីបន្ទោសរឿងយកម៉ាស៊ីនកិនស្រូវទៅលក់ ដើរផឹកស្រាមិនសូវចូលផ្ទះ ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញបាន ចុះទៅពិនិត្យសាកសពរួច ពិតជាជនរងគ្រោះ ចងកសម្លាប់ដោយខ្លួនឯងប្រាកដមែន ។ និងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារធ្វើលបុណ្យតាមប្រពៃណី៕
មតិយោបល់