ព័ត៌មានជាតិ

Update៖ ករណីរថយន្តបើកទ្បើងភ្នំចំបាប់ បណ្ដាលឲ្យរបួសមនុស្ស ១២ នាក់ អ្នកកាសែត ចង់បានព័ត៌មានលម្អិតពីលោកអធិការស្រុកបាទី តេទូរស័ព្ទចូលមិនលើក សង្ស័យចង់បិទព័ត៌មានហើយមើលទៅ

តាកែវ: នៅវេលាម៉ោង ៩ និង០០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាណ៍ បង្កទ្បើងដោយខ្លួនឯង រថយន្តបើកទ្បើងភ្នំរអិលថយក្រោយ បណ្ដាលឲ្យចាក់មនុស្សចោល របួស ១២នាក់ (ស្រី ៦នាក់ )។

រថយន្តខាងលើម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ កណ្ដាល 3A-0173 អ្នកបើកបរឈ្មោះ សុន កុសល ភេទប្រុស អាយុ ២៥ឆ្នាំ មាន ទីលំនៅភូមិនន ឃុំត្នោក ស្រុកបាទី ខេត្តតាកែវ បានធ្វើដំណើរទ្បើងភ្នំចំបាប់ ដោយដឹកអ្នកដំណើរប្រហែល ២៥នាក់ ទៅធ្វើបុណ្យ ខណៈពេលទ្បើងដល់ចំណោតខ្ពស់ ស្រាប់តែរថយន្តរអិលថយក្រោយធ្លាក់ផ្លូវ បណ្ដាលឲ្យរបួសស្រាលមនុស្ស ១២នាក់ (ប្រុស៦នាក់)។

ជនរងគ្រោះទាំងអស់៖

១.ឈ្មោះ ដាំ ចាន់ ភេទប្រុស អាយុ ៥ឆ្នាំ រស់នៅភូមិជើងព្រៃទី៣ ឃុំអំពៅ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
២.ឈ្មោះ ខ ន សុខេម ភេទប្រុស អាយុ ១៧ ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា
៣.ឈ្មោះ ផន ចក ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា
៤.ឈ្មោះ ម៉ៅ វិច្ឆិកា ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា
៥.ឈ្មោះ អូ លុន ភេទប្រុស អាយុ ៨០ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា
៦.ឈ្មោះ ជិន ខន ភេទស្រី អាយុ ៦៤ឆ្នាំ រស់នៅភូមិកុកទិល ឃុំត្បែងទៀន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
៧.ឈ្មោះ អាំ យ៉ាន ភេទស្រី រស់នៅភូមិតានន ឃុំត្នោត
៨.ឈ្មោះ ម៉េក ភេទប្រុស ភូមិជើងព្រៃទី៣ ឃុំអំពៅ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
៩. ឈ្មោះ ហុង ភេទប្រុស រស់នៅភូមិជាមួយគ្នា
១០.ឈ្មោះ អេង ភេទប្រុស រស់នៅភូមិជាមួយគ្នា
១១.ឈ្មោះ យ៉ង ភេទស្រី រស់នៅភូមិជាមួយគ្នា
១២.ឈ្មោះ ខុម ភេទស្រី

ករណីនេះ សមត្ថកិច្ច បានដកហូតវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបានទី ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី។

សូមបញ្ជាក់ករណីនេះ ភ្នាក់ងារសារព័ត៌មាន Post News បានទាក់ទងតាមទូរស័ព្ទទៅលោក ង៉ាន់ សារី អធិការនគលបាលស្រុកបាទី ដើម្បីចង់បានព័ត៌មានលម្អិតថា តើមានអ្នកស្លាប់ ឬមួយយ៉ាងណា ប៉ុន្តែលោកមិនបានលើកទូរស័ព្ទទេ រួចភ្នាក់ងារក៏ទំនាក់ទំនង តាមប្រព័ន្ធ What’s App ទៀត ប៉ុន្តែលោកនៅតែមិនឆ្លើយតបសំណួរអ្នកកាសែត មានចម្ងល់ថា ឬមួយលោកខ្លាចអ្នកកាសែត ចង់បិទបាំងព័ត៌មានហ្នឹង ជាពិសេសសូមសំណូមពរទៅលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ មេត្តាជួយណែនាំឲ្យលោកអធិការស្រុកបាទី ចេះនាំពាក្យដល់អ្នកកាសែតផង ដើម្បីងាយស្រួល ទទួលបានព័ត៌មានពិត យកទៅផ្សព្វផ្សាយឲ្យមហាជនបានដឹង៕

មតិយោបល់