កណ្តាលៈ កាលពីវេលាម៉ោង ៨ និង ១០ នាទី២០យប់ថ្ងៃទី ខែកក្កដា ឆ្នាំ ២០១៩ នៅចំណុចរោងចក្រផលិតទឹកកក ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល មានករណីអំពើលួច (ធុងបាស់)។
ជនរងគ្រោះឈ្មោះ វ៉ាត់ ជីម៉េង ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅភូមិ អូម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ជនសង្ស័យឈ្មោះ ផាត់ សុភ័ក្រ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ទីលំនៅភូមិ ព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ ធុងបាស់ ០១ ពណ៌ ខ្មៅ (បែក។
ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ ជនរងគ្រោះ បានយកធុងបាស់ ទុកលើគ្រែ នៅកន្លែងធ្វើការ ក្រោយមកជនសង្ស័យ ក៏បានធ្វើសកម្មភាពលួច យកទុកនៅក្នុងរថយន្ត ដឹកទឹកកករបស់ខ្លួន។
លុះថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ៦ និង៥០ នាទីល្ងាច ជនរងគ្រោះ បានប្រទះឃើញ ធុងបាស់របស់ខ្លួន ដែលបានបាត់នោះ និងចំណាំភិនភាគ នៅក្នុងរថយន្តរបស់ជនសង្ស័យ ហើយបានដើរទៅសួរជនសង្ស័យថា៖ ធុងបាស់ នៅក្នុងរថយន្តនោះ ជារបស់ខ្ញុំ ភ្លាមនោះ ជនសង្ស័យបានប្រកែកថា៖ ជារបស់ខ្លួនដែរ ពេលនោះ ឈ្មោះ លីន សូវម៉េង អាយុ ៦០ឆ្នាំ ជាមេការរោងចក្រផលិតទឹកកក បានយកធុងបាស់នោះ មកទុកចាំនិយាយដោះស្រាយគ្នា ខណៈនោះ ជនសង្ស័យ បានទាស់ពាក្យសម្តីឈ្លោះប្រកែកគ្នា ជាមួយឈ្មោះ លីន សូវម៉េង ព្រមទាំងបានច្រានគ្នាទៅវិញទៅមក ឆ្លៀតពេលនោះ ជនសង្ស័យខឹង បានស្ទុះទៅ ទាញយកធុងបាស់នោះ មកបោក បណ្តាលឲ្យបែកខូច បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលពញាឮ។
ក្រោយទទួលពាក្យបណ្ដឹងភ្លាម កម្លាំងប៉ុស្តិ៍ពញាឮ បាននាំខ្លួនជនសង្ស័យ រួមទាំងដកហូតវត្ថុតាង បញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់