លើពិភពលោកយើងនេះវាពិតជាសម្បូរបែបនូវរឿងប្លែកៗខ្លាំងណាស់ ដែលយើងនឹកស្មានមិនដល់ ។ ជាក់ស្តែងវីដេអូឃ្លិបមួយដែលមានរយៈពេល២នាទី ៤១វិនាទីបង្ហាញពីក្មេងស្រីជនជាតិរុស្ស៊ីម្នាក់ដែលអាចទប់លំនឹងខ្លួនបានយ៉ាងល្អខណៈដែលកំពុងជិះស្គីលើទឹកបណ្តើរ ហើយញ៉ាំនំបណ្តើរ។
នៅពេលដែលក្មេងស្រីម្នាក់នេះជិះលើស្គីដំបូងគឺមិនទាន់កាន់អ្វីទាំងអស់ តែបន្ទាប់ពីបានឈរនឹងខ្លួនបន្តិចក្រោយមក មិត្តភ័ក្តិរបស់នាងពីរបីនាក់ទៀតបានប្រគល់ប្រអប់នំព្រមទាំងចង្កឹះមួយគូរផងដែរ។
ក្នុងកំឡុងពេលដែលកំពុងតែជិះនៅលើស្គីនេះនាងអាចឈរផង ហើយអង្គុយផងញ៉ាំនំយ៉ាងសប្បាយរីករាយ ដែលមើលទៅហាក់បីដូចជាការអង្គុយញ៉ាំអាហារពេលល្ងាចនៅក្នុងផ្ទះ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់