ភ្នំពេញៈ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ ដេ ម៉ៅ អធិការរងខណ្ឌពោធិសែនជ័យ ក្រោមបញ្ជាពី លោក យឹម សារ៉ាន់ អធិការខណ្ឌ បានដឹកនាំកម្លាំង ជំនាញចរាចរណ៍ ចូលរួមកម្លាំងប៉ុស្តិ៍ កាកាប១ ដាក់គោលដៅត្រួតពិនិត្យ រឹតបន្តឹង អនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅលើផ្លូវ២០០៤ កែងផ្លូវសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
ការត្រួតពិនិត្យ រឹតបន្តឹង អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃនេះឃើញថា នៅមានបងប្អូន ប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់គោរពច្បាប់ បើកបរ ឬអ្នករួមដំណើរ គ្មានមួកសុវត្តិភាព ត្រូវបាននគរបាលហៅឃាត់ ធ្វើការអប់រំនៅកន្លែង ពុំមានផាកពិន័យជាប្រាក់នោះទេ តែតម្រូវឲ្យ ម្ចាស់ អ្នកបើកបរ គ្មានមួក ធ្វើយ៉ាងណា ទៅរកទិញមួយ យកមួក មកពាក់ដោយខ្លួនឯង ទើបអនុញាតិឲ្យបន្តដំណើរ ក៏ប៉ុន្តែ មានចំណុចមួយ គួរឲ្យកោតសរើរផងដែរ អ្នកបើកបរទោចក្រយានយន្ត មួកមិនប្រក្រតី «មួកគ្មានខ្សែ» ឬអត់មួយតែម្តង សម្រាប់អ្នកក្រីក្រ ក្សត់ ពិនិត្យតាមសភាពជាក់ស្តែង នោះនគរបាលចែកមួយសុវត្តិភាពជូនគាត់មួយ ។
លោកវរសេនីយ៍ទោ ដេ ម៉ៅ អធិការរងខណ្ឌពោធិសែនជ័យ ទទួលបន្ទុកផ្នែកចរាចរណ៍ បានឲ្យដឹងថា ក្រោមបទបញ្ជាពីសម្តេចក្រឡាហោម ស ខេង ដើម្បីរឹតបន្តឹង អនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោក ជាចំណែកមួយកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ មានគ្រឿងបំពាក់ឲ្យបានត្រឹមត្រូវ ស្លាកលេខ កញ្ចក់ អ្នកបើកបរត្រូវពាក់មួកសុវត្តិភាពឲ្យបានត្រឹមត្រូវ ការពារអាយុជីវិត លោកអ្នក ក៏ដូចជាអ្នកដទៃ ។ លោកបន្តទៀតថា សកម្មភាពបែបនេះ គឺនគរបាល អនុវត្តន៍ ក្នុងមួយថ្ងៃ៣លើក ពេលព្រឹក ពេលថ្ងៃ និងពេលយប់ ចំពោះគោលដៅ ផ្សេងៗគ្នា ជាលក្ខណៈចល័ត ៕
មតិយោបល់