ព្រះសីហនុៈ កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបុរីវីអាយភី ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ មានករណីជម្លោះឈានដល់ប្រើហិង្សា បណ្តាលឲ្យមានមនុស្សស្លាប់។
ជនសង្ស័យឈ្មោះឆាន រ៉ាឌី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅកន្លែងកើតហេតុ បានប្រើពូថៅដងឈើកាប់ទៅលើជនរងគ្រោះ ឈ្មោះ ឈុននី ភារៈ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករដូចគ្នា មានទីលំនៅភូមិក្រាំងមានជ័យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ត្រូវត្រង់ក និងដៃសងខាង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
មូលហេតុ៖ ផឹកស្រវឹងទាស់សម្ដីគ្នា។
បច្ចុប្បន្នសាកសព ត្រូវបានឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័យ នគរបាលបានឃាត់ខ្លួន និងកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕






មតិយោបល់