អង់គ្លេសៈ រដ្ឋាភិបាលក្រុងទ្បុងដ៍ គ្រោងនឹងដាក់ពង្រាយកងកម្លាំងជើងទឹក ដែលមានដឹកនាំដោយអឺរ៉ុប ដើម្បីធានាដល់ការដឹកជញ្ជូន ប្រកបដោយសុវត្ថិភាព តាមច្រកសមុទ្រ Hormuz បន្ទាប់ពីអ៊ីរ៉ង់ បានរឹបអូសនាវាដឹកប្រេង ដែលមានទង់ជាតិអង់គ្លេស ដោយក្រុងទ្បុងដ៍ បានហៅទង្វើនេះថាជា« រដ្ឋចោរសមុទ្រ»។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Jeremy Hunt បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃច័ន្ទ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីក្នុងគ្រាអាសន្ន ដើម្បីឆ្លើយតបចំពោះឧបទ្ទវហេតុ កាលពីថ្ងៃសុក្រ បន្ទាប់ពីកងឆ្មាំបដិវត្តអ៊ីស្លាម (IRGC) បានដណ្ដើមយកនាវាដឹកប្រេង ឈ្មោះថា Stena Impero របស់ខ្លួន ដោយការមិនគោរពច្បាប់អន្តរជាតិ ។
លោក Hunt បាននិយាយប្រាប់សភាថា ស្របតាមច្បាប់អន្ដរជាតិ អ៊ីរ៉ង់គ្មានសិទ្ធិរារាំង ការធ្វើចរាចរណ៍នាវាយើងនោះទេ។
ដោយលោក បន្ថែមថា «ឥឡូវនេះ យើងនឹងស្វែងរកការដាក់បញ្ចូលបេសកកម្មការពារដែនសមុទ្រ ដែលដឹកនាំដោយអឺរ៉ុប ដើម្បីគាំទ្រដល់ការដឹកជញ្ជូន ដោយសុវត្ថិភាពទាំងអ្នកជិះ និងទំនិញ នៅក្នុងតំបន់ដ៏សំខាន់នោះ»៕

មតិយោបល់