ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស ៤ នាក់ នៅក្នុងប្រតិបត្តិការចុះបង្ក្រាបអ្នកលេងល្បែង

កណ្ដាល: កម្លាំងជំនាញសហការ ជាមួយកម្លាំងប៉ុស្តិ៍សារិកាកែវ បានចុះបង្ក្រាបអ្នកលេងល្បែង ដោយឃាត់ខ្លួនមនុស្ស ០៤នាក់ នាថ្ងៃទី២៤ ខែធ្នូ វេលាម៉ោង ៥ និង៤០នាទីល្ងាច នៅចំណុចផ្ទះ ឈ្មោះ ណន សាវ៉េត ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ។

ជនសង្ស័យទាំងនោះ ទី១-ឈ្មោះទិន សៅ ភេទស្រី អាយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ មុខបរ កសិករទីលំនៅ ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ទី២-ឈ្មោះសៀន នឿន ភេទស្រី អាយុ៥០ ឆ្នាំ ជនជាតិខ្មែរ មុខបរកសិករទីលំនៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ទី៣-ឈ្មោះចាន់ ណាវី ភេទស្រីអាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខបរ កសិករ ទីលំនៅ ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល និងទី៤-ឈ្មោះជឹម សុវណ្ណា ភេទ ប្រុស អយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ មុខបរ កសិករ ទីលំនៅ ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្កកណ្ដាល ។

បន្ទាប់ពីឃាត់ខ្លួនរួច សមត្ថកិច្ចបានដកវត្ថុតាងដូចជា បៀ ០២ ហ៊ូ កម្រាល(ភួយ) ០១ ប្រអប់ដាក់បៀ ០២ និងប្រាក់រៀលចំនួន ៤០.០០០រៀល។

បច្ចុប្បន្នអ្នកទាំង០៤ នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍សារិកាកែវ នាំយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង និងស្នើសុំអនុញ្ញាត អនុវត្ត គោលការណ៍ការអប់រំ ៕

មតិយោបល់