ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូលឿន ទៅបុកគូទរថយន្តចតចោល បណ្ដាលឲ្យស្លាប់បាត់ជីវិត

បាត់ដំបងៈ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២១ ខែកក្កក មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ បានជិះម៉ូតូលឿន ជ្រុលទៅបុកគូទរថយន្ត បណ្តាលឲ្យស្លាប់ភ្លាមៗ។

រថយន្តម៉ាកកាម៉ាស ពណ៌ខៀវ គ្មានស្លាកលេខ បានចតនៅលើចិញ្ចើមផ្លូវ ក្រោយកើតហេតុ ម្ចាស់រត់គេចខ្លួនបាត់។ ចំណែកម៉ូតូជនរងគ្រោះ ជាប្រភេទកែឆ្នៃ ពណ៌ខៀវ ស្លាកលេខ កំពង់ចាម១F៧៧៤៧៥ បើកបរដោយឈ្មោះ លាង ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិហៃសាន្ត ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

មូលហេតុ៖ ម៉ូតូបើកបរលឿន។

ក្រោយកើតហេតុវត្ថុតាង រថយន្ត និងម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការវាស់វែង រួចយកមករក្សាទុកនៅអធិការនគរបាលស្រុកថ្មគោល រង់ចាំសាច់ញាតិចូលមក ធ្វើការដោះស្រាយពេលក្រោយ។ ចំណែកសព បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់