ព័ត៌មានជាតិ

វាំងននខ្មៅត្រូវបានលាតត្រដាង! ជនដៃដល់ ដុតសម្លាប់នារីជនជាតិចិន នៅនៅក្បែរស្ពានព្រែកព្នៅ ពេលនេះឃាត់ខ្លួនបានហើយ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩កម្លាំងនគរបាល បានស្រាវជ្រាវ តាមចាប់ជនដៃដល់បានហើយ ដែលឃាតកជាជនជាតិចិនដូចគ្នា បន្ទាប់ពីដុតសម្លាប់នារីរងគ្រោះ នៅក្បែរស្ពានព្រែកព្នៅ ក្នុងខណ្ឌជ្រោយចង្វារ ហើយបានរត់ គេចទៅលាក់ខ្លួននៅប្រទេសចិន ។

មូលហេតុ៖ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការសាកសួរ ដើម្បីចាត់ការតាមនីតិវិធី។ ករណីនេះ សមត្ថកិច្ច សន្និដ្ឋានជំហានដំបូង ជនសង្ស័យ បានដឹកសពតាមរថយន្តយក ទៅដុតចោល។

សូមជំរាបថា៖ កាលពីវេលាម៉ោងជាង១១ យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ នៅឯដីឡូតិ៍មួយកន្លែង ជិតស្ពានលីយ៉ុងផាត់ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើល ដោយសារមានផ្សែងហុយ និងក្លិនឆ្ងៀមពីកន្លែងកើតហេតុ៕

មតិយោបល់