ព័ត៌មានជាតិ

បុរសម្នាក់ ពាក់ឯកសណ្ឋានកងទ័ពក្លែងក្លាយ មានផ្ទុកសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

រតនគិរីៈ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍សាធារណៈ ប្រើប្រាស់ឯកសណ្ឋានកងទ័ពក្លែងក្លាយ និងមានផ្ទុកសារធាតុញៀន។

ការឃាត់ខ្លួននេះ ធ្វើទ្បើងនៅវេលាម៉ោង៦ និង ២៥នាទីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ជនសង្ស័យខាងលើ ឈ្មោះ ថាំ គីមលាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ/ឃុំកើតហេតុ មុខរបរជាងឈូសឈើ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការនគរបាលក្រុងបានលុង កំពុងរៀបចំសំណុំរឿង បញ្ជូនទៅកាន់អយ្យកាអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ខាងមុខ៕

មតិយោបល់