ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នេះបានអញ្ជើញ ចុះពិនិត្យមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង៣គោលដៅក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលទទួលខុសត្រូវដោយយោធភូមិភាគពិសេស រួមមាន គោលដៅទី១ សង្កាត់ ចាក់អង្រែលើ គោលដៅទី២ សង្កាត់ចាក់អង្រែក្រោម និងគោលដៅទី៣ សង្កាត់ បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមជម្រាបថា លទ្ធផល យុទ្ធនាការថ្ងៃដំបូង ថ្ងៃទី០១ ខែឧសភាឆ្នាំ ២០២១ វេលាម៉ោង ៤:៣០នាទីល្ងាច ក្រុមការងារគ្រូពេទ្យយោធភូមិភាគពិសេស បានចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋចំនួន ២.៣៩៧នាក់ បច្ចុប្បន្នកំពុងដំណើរការបន្ត៕
មតិយោបល់